​បណ្ដាញ​សង្គម​យក្ស​ Facebook បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ខ្លួន​បាន​បិទ​គណនី​​ក្លែង​ក្លាយ​បាន​សរុប​ចំនួន​ ៥៨៣ លាន​គណនី​ នៅ​ក្នុង​រយៈពេល​ ៣ ខែ​ដំបូង​ នា​ឆ្នាំ​ ២០១៨ នេះ។ នេះ​ជា​សមិទ្ធផល​បាន​ពី​ការ​ខិតខំ​របស់​ Facebook ក្រោយ​​ផ្ទុះ​រឿង​អាស្រូវ​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​អ្នក​ប្រើ​ប្រាស់។

ចំណុច​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​រយៈពេល​ ៣ ខែ​ដំបូង​ ដែល​ Facebook បាន​បង្ហាញ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​រួម​មាន ៖

-Facebook ចេញ​សកម្មភាព​​លើ​​មាតិកា​ចំនួន​ ៣,៤ លាន​ ដែល​ទាក់ទង​នឹង​អំពើ​ហិង្សា​

-ចេញ​សកម្មភាព​​លើ​​មាតិកា​ចំនួន​ ២១ លាន​​ ដែល​​មាន​បង្ហាញ​ពី​រូប​អាក្រាត និង​សកម្មភាព​ផ្លូវ​ភេទ

​​​-ចេញ​សកម្មភាព​​លើ​​មាតិកា​ចំនួន​ ១,៩ លាន​​ ដែល​​​និយាយ​អំពី​យុទ្ធនាការ​ភេរវកម្ម​

​​-ចេញ​សកម្មភាព​​លើ​​មាតិកា​ចំនួន​ ២,៥ លាន​​ ដែល​​​និយាយ​អំពី​ការ​មើល​​ងាយ​ ស្អប់​ខ្ពើម​

-​​ចេញ​សកម្មភាព​​លើ Span ​ចំនួន​ ៨៣៧ លាន​

-បិទ​គណនី​ក្លែង​ក្លាយ​បាន​ ៥៨៣ លាន​ ដែល​ស្មើ​នឹង​ ៣ ទៅ ៤ % នៃ​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ

ប្រភព៖ sabay.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង