ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីតិចនិចក្នុងការធ្វើឲ្យអ្នកអាចបង្កើតមុខរបរ ដោយមិនចាប់បាច់មានដើមទុន។ តើមានវិធីបែបណាទៅ?

ជាធម្មតា ប្រសិនជាអ្នកចង់បង្កើតមុខរបរមួយ អ្នកត្រូវការចំណាយច្រើន ដោយមានដើមទុនច្រើន ទើបអាចបង្កើតមុខរបរបាន។ ប៉ុន្តែសព្វថ្ងៃនេះ គ្រាន់តែមានទូរស័ព្ទមួយ អ្នកនឹងអាចបង្កើតមុខរបរបាន ថែមទាំងអាចដើរគ្រប់កន្លែង ដោយមិនចាំបាច់អង្គុយចាំតែក្នុងហាង មិនហ៊ានទៅណាឡើយ។ ជាពិសេស ក៏អាចកាត់បន្ថយចំណាយទៅលើការជួលបុគ្គលិកដែរ។ អ្នកអាចធ្វើអាវកម្មតាមអនឡាញ ដោយគ្រាន់តែជ្រើសរើសផលិផលដែលអ្នកយល់ថាអាចបំពេញតម្រូវការរបស់អតិថិជន មកបង្ហោះលើបណ្តាញសង្គម ហើយធ្វើការចែករំលែក នោះនឹងមានមនុស្សមើលច្រើន។ ប្រសិនជាគេពេញចិត្ត គេនឹងទាក់ទងអ្នកទិញរបស់មួយនេះ។ ដូចនេះ អ្នកអាចរកលុយបែបនេះបាន ដោយមិនចំណាយកម្លាំងច្រើន ព្រមទាំងដើមទុនច្រើនទៀតផង ហើយអាចទទួលបានផលចូលមកផងដែរ៕

Loading...