មានអ្នកខ្លះនិយាយថាកុំទៅជឿជំនឿទាំងនេះអី កូនឆ្នាំអ្វីក៏ល្អដែរឲ្យតែកូន នេះជាការពិត ប៉ុន្តែមានកូនមួយចំនួនពិតជាអាចនាំសំណាងដល់អ្នកមែននៅពេលដែលគេកើតចេញមក។ ដូចនេះចំពោះអ្នកដែលមិនទាន់យកកូន ហើយចង់បានកូន អ្នកគួរតែជ្រើសរើសឆ្នាំដែលត្រូវនឹងអ្នក នោះមុខរបរអ្នកនឹងកាន់តែប្រសើរឡើង។ ដូចនេះតើឆ្នាំរការគួរតែយកកូនឆ្នាំអ្វីទៅ?
ឳពុក ឬម្តាយដែលកើតនៅឆ្នាំរការគួរតែយកកូនដែលមានឆ្នាំឆ្លូវ រោង និងម្សាញ់ ព្រោះកូនដែលមានឆ្នាំទាំង៣នេះគឺជាទីបង្អែករបស់អ្នក ដោយគេអាចនាំសំណាងជាច្រើនមកឲ្យអ្នកក្រោយពេលដែលកើតចេញមក។ ចំណែកមុខរបរអ្នកវិញនឹងអាចកាន់តែរីកចម្រើនទៅមុខ នោះចំណូលអ្នកនឹងអាចរកបានកាន់តែច្រើន។ ជាងនេះទៅទៀតអ្នកនឹងអាចរស់នៅក្នុងជីវភាពដ៏សុខស្រួលមួយជាមិនខានឡើយ៕