Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកម្តាយកំពុងប្រឈមមុខ នឹងងាយឆ្លងដល់ទារកក្នុងផ្ទៃខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

1.    ប្រសិនជាអ្នកម្តាយមានជំងឺមហារីកសួត នោះកូនក្នុងផ្ទៃអាចនឹងឆ្លងបាន។ ដូចនេះ អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ឈប់ជក់បារី និងឈប់ញ៉ាំស្រា ដោយគួរតែប្តូរមកញ៉ាំអាហារដែលមានជាតិសរសៃ ដើម្បីកុំឲ្យកូនប្រឈមមុខនឹងជំងឺនេះ។

2.    ប្រសិនជាអ្នកម្តាយមានជំងឺបេះដូង កូនដែលកើតមកអាចនឹងកើតមានជំងឺនេះផងដែរ ដោយអាចបញ្ចេញជាមុខសញ្ញានៅពេលដែលគេធំឡើង។

3.    បើអ្នកម្តាយមានរាងធាត់ កូនដែលកើតចេញមកក៏អាចឆ្លងតាមអ្នកម្តាយផងដែរ ដោយរាងមិនងាយស្គមឡើយ ទោះកាត់បន្ថយញ៉ាំបែបណាក៏ដោយ។

4.    បើអ្នកម្តាយមានជំងឺទឹកនោមផ្អែម នោះក្រោយពេលដែលកូនកើតមកបានដល់អាយុ៤០ឆ្នាំ កូននោះនឹងចាប់ផ្តើមមានជំងឺមួយនេះ ព្រោះគេបានឆ្លងតាមម្តាយពេលដែលនៅក្នុងពោះ។

5.    ប្រសិនជាអ្នកម្តាយឆាប់រាំងរដូវ កូនស្រីរបស់គេក៏អាចឆ្លងតាមគេដែរ ដោយអាចរាំងរដូវមុនអាយុចាស់។ នេះជាអាការៈដែលអាចនិយាយបានថាជាតំណពូជ។

6.    ប្រសិនជាអ្នកម្តាយមានអាការៈពុកឆ្អឹង កូនដែលកើតចេញមក នឹងអាចកើតមានអាការៈនេះដូចគ្នា ដោយឆ្អឹងមិនសូវរឹងមាំឡើយ។ ដូចនេះ អ្នកគួរតែប៉ូវកាល់ស្យូមដល់កូន ដើម្បីអាចការពារឆ្អឹងគេឲ្យរឹងមាំ មិនងាយពុកឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង