ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចមើលវែងឆ្ងាយបន្តិចប្រសិនជាចង់បណ្តាក់ទុន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយលាភអ្នកគឺល្អ ប៉ុន្តែគួរតែប្រយ័ត្នរបស់ផ្ទាល់ខ្លួនឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយនៅពេលដែលយកគំនិតអ្នកដទៃមកគិត នោះនឹងអាចទទួលបានផល។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែធ្វើជាបុគ្គលដែលមានសច្ចៈ ទើបអាចទទួលបានជោគជ័យ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៨។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរអួតពេកទេ ទើបមិនបាត់បង់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបមិនប៉ះពាល់ដល់រឿងច្រើន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៣។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគូរលោភលន់ទេ ទើបមិនបាត់បង់ទ្រព្យ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយទេវតាទ្រព្យនៅនឹងជិតខ្លួនអ្នកពេញមួយថ្ងៃតែម្តង។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ២។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែប្រយ័ត្ន ព្រោះមានមនុស្សចង់ធ្វើបាបអ្នកហើយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៩។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នពីចរាចរណ៍លើដងផ្លូវ ដោយគួរតែគោរពច្បាស់ចរាចរណ៍ ទើបទ្រព្យមិនហូរចេញក្រៅ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនគួរចាយច្រើនទេ ព្រោះអាចប៉ះពាល់ដល់ជីវភាពពេលក្រោយរបស់អ្នក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ២។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយគួរតែគ្រប់គ្រងទ្រព្យឲ្យជាប់ ទើបមិនកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៨៕