ទារកពីរនាក់កើតមក គឺគ្មានអ្វីដែលអាចនិយាយបានថា មានទំហំរាងកាយដូចគ្នានោះទេ។ ដូច្នេះ តើអ្វីទៅដែលធ្វើឲ្យទារកខ្លះកើតមកមានមាឌធំជាងគេជាងឯងអ៊ីចឹងទៅ? កត្តាដែលនាំឲ្យទារកកើតមកធំៗមានដូចជា៖
- ការមានផ្ទៃពោះមានរយៈពេលយូរជាង ឬខ្លីជាង ៤០សប្តាហ៍
- មានការភ្ញោចឲ្យលូតលាស់ខ្លាំងជ្រុលក្នុងស្បូនក្នុងពេលមានផ្ទៃពោះ
- ភាពខុសគ្នានៃហ្សែន
- ទម្ងន់របស់ម្តាយក្នុងពេលមានផ្ទៃពោះ
- ប្រវត្តិពូជសាសន៍របស់ម្តាយ
- ចំនួននៃការមានកូនពេលមុនៗ
- ការញ៉ាំគ្រឿងស្រវឹង ឬសារធាតុអ្វីមួយក្នុងពេលមានផ្ទៃពោះ
- បញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម ឬការលើសសម្ពាធឈាម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855