ខណៈពេលដែលកូនអ្នកអង្វរអ្នកញ៉ាំស្ករគ្រាប់ផ្អែមៗ ពួកគេច្រើនតែមានជម្រើសអាហារមានជាវជាតិខ្សោយ ហើយក៏មានសុខភាពមាត់ធ្មេញមិនល្អដែរ។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរពិនិត្យជានិច្ចចំពោះស្លាកសញ្ញារបស់អាហារដើម្បីរកមើលមានជាតិស្ករអ្វីបន្ថែមច្រើនឬអត់ តែការដែលមានជាតិស្ករពីធម្មជាតិ ដូចជាផ្លែឈើ គឺជាជម្រើសល្អជាង
- ទឹកដោះគោ និងទឹកគឺជាជម្រើសភេសជ្ជៈល្អបំផុតសម្រាប់ធ្មេញរបស់ក្មេង។ ចូរចៀសវាងទឹកផ្លែឈើ និងភេសជ្ជៈមានជាតិផ្អែមផ្សេងៗទៀតដូចជា ទឹកក្រូចកំប៉ុងជាដើម
- អាហារសម្រនជាប្រភេទផ្លែឈើគ្រៀម ឬចាហួយ មិនសូវខុសពីស្ករគ្រាប់ទេ ហើយក៏មានជាតិស្ករច្រើនដែរ
- ចូរពិនិត្យមើលអាហារសម្រន់ដែលសម្បូរកាបូអ៊ីដ្រាត (នំកំប៉ុងស្រួយៗ) ព្រោះវាច្រើនតែផ្ទុកទៅដោយជាតិប្រៃច្រើន និងក្លាយទៅជាស្ករវិញនៅពេលចូលក្នុងពោះហើយ
- ធ្វើជាគម្រូដ៏ល្អមួយដោយខ្លួនឯងតាមរយៈការចៀសវាងអាហារទាំងអស់នេះ៕