អ្នកគួរតែដឹងអំពីភាពមិនប្រក្រតី ឬរោគសញ្ញានៃជំងឺមហារីកលិង្គ ដែលរួមមាន ៖
1. ការឡើងធំ ឬឈឺចាប់នៅលើលិង្គ ដែលមិនជាសះស្បើយក្នុងរយៈពេល ៤ សប្តាហ៍
2. មានការហូរឈាមពីក្នុងលិង្គ ឬពីក្រោមស្បែកគ្របក្បាលលិង្គ
3. មានចេញក្លិនស្អុយចេញពីលិង្គរបស់អ្នក
4. ស្បែកលិង្គក្រាស់ ឬស្បែកគ្របក្បាលលិង្គ ដែលធ្វើអោយពិបាកក្នុងការលាត់ស្បែកគ្របក្បាលលិង្គ
5. ការផ្លាស់ប្តូរពណ៌នៃស្បែករបស់លិង្គ ឬស្បែកគ្របក្បាលលិង្គ
6. ឡើងកន្តួលក្រហមលើលិង្គ។
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ វាជារឿងសំខាន់ក្នុងការទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
វាមិនទំនងទេ ដែលពួកគេនឹងត្រូវបានបង្កឡើងដោយជំងឺមហារីកលិង្គ ប៉ុន្តែ ពួកវាចាំបាច់ត្រូវតែទទួលបានការស៊ើបអង្កេតយ៉ាងជាក់លាក់ដោយវេជ្ជបណ្ឌិតជំនាញ។
ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកលិង្គ អាចបន្ថយឱកាសនៃការព្យាបាលបានជោគជ័យ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855