ការថែរក្សានូវរបបអាហារផ្តល់សុខភាព និងទម្ងន់ត្រឹមត្រូវ គឺជារឿងសំខាន់ណាស់ក្នុងពេលមានផ្ទៃពោះ។ ដើម្បីទទួលបានរឿងទាំងនេះ យកល្អគួរតែធ្វើទៅតាមក្បួនណែនាំដូចខាងក្រោមនេះ៖
១ស្រ្តីភាគច្រើនត្រូវការឡើងទម្ងន់ពី ៥ទៅ ១៨គីឡូក្រាមក្នុងពេលមានផ្ទៃពោះ។ បើសិនជាអ្នកធាត់ ឬធាត់ជ្រុល ២អ្នកនឹងត្រូវការឡើងទម្ងន់តិចជាងនេះវិញដើម្បីមានសុខភាពល្អ។
៣ក្នុងត្រីមាសដំបូង ចូរធ្វើយ៉ាងណាញ៉ាំអាហារមានកាឡូរីធម្មតាជាប់
៤ចូរបង្កើនការញ៉ាំអាហារប្រហែល ៣៤០កាឡូរីក្នុងមួយថ្ងៃ ក្នុងត្រីមានទីពីរ
៥ក្នុងត្រីមាសចុងក្រោយ អ្នកនឹងត្រូវការញ៉ាំអាហារប្រហែល ៤៥០កាឡូរីក្នុងមួយថ្ងៃ ដែលវាច្រើនជាងចំនួនដែលអ្នកញ៉ាំកាលពីមិនទាន់មានផ្ទៃពោះ
៦ចូរប្រាកដថា អាហារដែលអ្នកជ្រើសរើសញ៉ាំនោះគឺផ្តល់សុខភាពល្អជាងមុនដូចជា អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៕