ឳពុកម្តាយដែលមានឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី និងមមែសុទ្ធតែដឹងពីឆ្នាំកូនទាំង៣ដែលត្រូវនឹងអ្នករួចមកហើយតាមរយៈអត្ថបទមុនៗ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីអ្នកដែលកើតនៅឆ្នាំវកវិញម្តង គួរតែយកកូនឆ្នាំអ្វីខ្លះទៅ?
នៅពេលដែលអ្នកចង់បានកូន អ្នកគួរតែយកកូនដែលមានឆ្នាំជូត រោង និងម្សាញ់។ កូនដែលមានឆ្នាំជូតជាកូនជាទីស្រឡាញ់របស់អ្នកដែលកើតនៅឆ្នាំវក ហើយកូននោះជាកូនដែលមានប្រាជ្ញាឆ្លាតវៃ ដែលអាចជួយអ្នកឲ្យមានលាភសំណាងកាន់តែច្រើន។ ម្យ៉ាងទៀតកូនដែលមានឆ្នាំរោង និងម្សាញ់វិញ ក៏ជាផ្កាយសំណាងរបស់អ្នកដែលកើតនៅឆ្នាំវកដែរ ដែលអាចជួយមុខរបរអ្នកកាន់តែរកកាន់តែធំ។ ដូចនេះប្រសិនជាអ្នកមានកូនដែលមានឆ្នាំទាំង៣នេះ នោះអ្នកនឹងអាចរស់នៅយ៉ាងសុខស្រួលនៅពាក់កណ្តាលជីវិតក្រោយ៕