ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម្ហូបដែលអ្នកមិនគួរឲ្យកូនញ៉ាំ។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនគួរធ្វើម្ហូបដោយដាក់ខ្ទឹមស និងដើមខ្ទឹមធំជាមួយគ្នាឲ្យកូនញ៉ាំឡើយ ព្រោះអាចធ្វើឲ្យកូនរាករូស ឬកើតមានអាការៈក្អួតជាដើម។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងពេលធ្វើម្ហូបឲ្យកូនម្តងៗ។

2.    អ្នកមិនគួរយកតៅហ៊ូ មកធ្វើម្ហូបជាមួយនឹងស្លឹកខ្ទឹមឡើយ ព្រោះក្រោយពេលដែលកូនញ៉ាំរួច កាល់ស្យូមក្នុងរាងកាយអាចនឹងបាត់បង់ ថែមទាំងអាចធ្វើឲ្យកូនរមួលក្រពើ ឬកើតមានអាការៈពុកឆ្អឹងជាដើម។

3.    អ្នកមិនគួរដាក់ចេកក្នុងទឹកដោះគោជូរឲ្យកូនញ៉ាំនោះទេ ព្រោះរបស់ពីរនេះដាក់ចូលគ្នា មិនអាចផ្តល់ប្រយោជន៍ដល់សុខភាពកូនបានឡើយ មានតែធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនតែប៉ុណ្ណោះ។

4.    ការ៉ុតមិនអាចយកមកធ្វើជាម្ហូបជាមួយឆៃថាវបានឡើយ ព្រោះនៅពេលដែលបន្លែ២នេះនៅជាមួយគ្នា នឹងអាចបំផ្លាញសារធាតុចិញ្ចឹមអស់ ដោយធ្វើឲ្យកូនអ្នកមិនអាចលូតលាស់បានល្អឡើយ។

5.    ប៉េងប៉ោះ និងត្រី មិនអាចយកមកធ្វើជាម្ហូបជាមួយគ្នាឲ្យកូនញ៉ាំឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់រាងកាយរបស់កូនបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

6.    ត្រសក់ និងប៉េងប៉ោះ ក៏មិនអាចធ្វើម្ហូបជាមួយគ្នាឲ្យកូនញ៉ាំដែរ ព្រោះវាអាចបំផ្លាញវីតាមីនសេ មិនអាចឲ្យចូលក្នុងរាងកាយកូនបាន។ ជាហេតុដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនធ្លាក់ចុះជាខ្លាំង។ ដូចនេះ មុនពេលដែលអ្នកធ្វើម្ហូបឲ្យកូនញ៉ាំ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីគ្រឿងផ្សំទាំងឡាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង