ចែករំលែក
  • 112
  •  
  •  

មនុស្សគ្រប់គ្នាតែងដឹងថា ការដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់គឺជារឿងមួយគួរឲ្យខ្លាច ដោយសារតែវាជាដើមហេតុនាំឲ្យមានកំណកក្នុងចរន្តឈាមដែលនាំឲ្យស្ទះលំហូរឈាមដល់សាច់ដុំបេះដូង និងបង្កជាជំងឺគាំងបេះដូងបាន។ ប៉ុន្តែតើអ្នកមានដឹងទេថា កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ក៏អាចធ្វើឲ្យស្ទះដល់សរសៃឈាមអាក់ទែនៅកន្លែងផ្សេងៗទៀតនៃរាងកាយដែរ ហើយក្នុងនោះក៏មានសរសៃឈាមនៅជើងដែរ។ រឿងនេះវានឹងបង្កជាជំងឺសរសៃឈាមចុងដៃចុងជើង ឬហៅថា Peripheral Arterial Disease (PAD)។ 

ករណីដែលអ្នកមានជំងឺ PAD អ្នកនឹងជួយបញ្ហាមួយចំនួនដូចខាងក្រោមនេះទៅលើជើងរបស់អ្នក៖

ធ្ងន់ជើង

ដោយសារតែសាច់ដុំនៅជើងមិនទទួលបានអុកស៊ីសែនចិញ្ចឹមគ្រប់គ្រាន់ ដូច្នេះវាទំនងជាធ្វើឲ្យវាមានអារម្មណ៍អស់កម្លាំងណាស់។ សម្រាប់មនុស្សភាគច្រើន រឿងនេះអាចនឹងធ្វើឲ្យមានភាពធ្ងន់ដល់ជើង ជាពិសេសនៅពេលធ្វើការច្រើនពេកតែម្តង។ 

ឈឺចាប់

ក្រៅពីអារម្មណ៍ធ្ងន់ជើង អ្នកក៏ប្រហែលជាធ្លាប់មានអារម្មណ៍ឈឺចាប់ក្នុងជើង ជាពិសេសក្រោយពីធ្វើសកម្មភាពរាងកាយច្រើនដែលតម្រូវឲ្យប្រើជើងសុទ្ធតែម្តង។ ការឈឺចាប់អាចកើតឡើងចេញពីផ្នែកណាមួយនៃជើង ចាប់ពី កំប៉េះគូថ រហូតដល់ស្មងជើង។ វាអាចកើតឡើងលើជើងម្ខាង ឬទាំងសងខាង។

រមួលក្រពើ

បើសិណជាអ្នកមានជំងឺ PAD អ្នកប្រហែលជាមិនអាចគេងលក់បានស្រួលឡើយដោយសារតែឧស្សាហ៍រមួលក្រពើ។ ផ្នែកជាច្រើននៃជើងដែលរងការរមួលក្រពើនោះគួរតែជាម្រាមជើង និងកែងជើង។

ប្រែពណ៌

តើអ្នកមានសម្គាល់ឃើញថា ម្រាមជើងហាក់បីដូចជាស្លេក ឬទៅជាពណ៌ស្វាយគ្រប់ពេលដែលអ្នកអង្គុយចុះដែរទេ? នេះជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងតែមានរបត់ឈាមរត់មិនល្អនៅជើង ហើយវាអាចដោយសារតែរឿងជាច្រើន ដែលក្នុងនោះក៏មានជំងឺ PAD ដែរ។ 

រោមដុះយឺត

ស្រ្តីភាគច្រើននឹងធ្វើរឿងគ្រប់យ៉ាងដើម្បីកុំឲ្យមានរោមនៅលើជើងរបស់ពួកគេ។ មែនហើយ សម្រាប់ជំងឺ PAD គឺជាអ្វីដែលអាចពន្យាពេលការលូតលាស់រោមនៅជើងបាន ដោយសារតែគល់រោមមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់វា។ 

ត្រជាក់ប្រអប់ជើង

បើសិនជាអ្នកឧស្សាហ៍ត្រជាក់ប្រអប់ជើង វាច្រើនតែជាសញ្ញាមួយដែលបញ្ជាក់ថា មិនមានឈាមគ្រប់គ្រាន់ទៅចឹញ្ចឹមប្រអប់ជើងឡើយ ហើយវាក៏ជាហេតុផលមួយរបស់ជំងឺ PAD ដែរ។ ប៉ុន្តែវាមិនគ្រាន់តែជាការត្រជាក់ប្រអប់ជើងដែលអ្នកគួរបារម្ភទេបើសិនជាអ្នកមិនមានជំងឺ PAD ផងនោះ។ យោងទោតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា PAD ក៏ប្រហែលជាធ្វើឲ្យអ្នកមានដំបៅនៅប្រអប់ជើងដែលក្រជាដែរ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here