ការរាករូសដែលមានសុទ្ធតែទឹក អាចកើតឡើងមួយថ្ងៃចាប់ពីបីដងឡើងទៅឯណោះ។ បញ្ហានេះអាចបង្កឡើងដោយបាក់តេរី វីរុស ឬប៉ារ៉ាសិត និងអាចមានរយៈពេលយូរបំផុតពី ២ ទៅ ៤សប្តាហ៍ឯណោះ។ ដូច្នេះយកល្អគួរតែអានបន្តទៀតនូវវិធីព្យាបាលការរាករូសដោយខ្លួនឯង ដែលវានឹងជួយឲ្យអ្នកធូរស្រាលវិញបានកាន់តែលឿនផងដែរ។ ប៉ុន្តែវិធីទាំងនេះអាចមានប្រសិទ្ធភាពបំផុតអាស្រ័យទៅតាមភាពធ្ងន់ធ្ងរ និងមូលហេតុរបស់វាដែរ។ 

តែបៃតង

តែបៃតងត្រូវបានគេណែនាំឲ្យញ៉ាំរាល់ថ្ងៃដោយសារតែវាអាចជួយសម្រួលដល់បញ្ហាក្រពះបាន ហើយក៏អាចបន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃការរាករូសដែរ។ 

យ៉ាអួ

គ្រាន់តែញ៉ាំយ៉ាអួពីរកែវក៏អាចជួយព្យាបាលការរាករូសបានដែរ ហើយវាក៏ជាវិធីដ៏ល្អបំផុត ហើយងាយស្រួលរកនៅតាមទីផ្សាទៀត។ 

ទឹកក្រូចឆ្មា

តែក្រូចឆ្មាគឺជាជម្រើសព្យាបាលរាករូសដ៏ល្អបំផុតមួយ។ អ្នកអាចញ៉ាំវាជាទឹកក្តៅឧណ្ហៗក៏បានដែរ ឬលាយទឹកឃ្មុំបន្ថែមដើម្បីបង្កើនរសជាតិ។ ចូរញ៉ាំវា ២ ទៅ៣ដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អបំផុត។ 

ទឹកដូង

ទឹកដូងអាចជួយបន្ថយការបញ្ចេញជាតិទឹកពីក្នុងសរីរាង្គទៅក្នុងពោះវៀននាំឲ្យរាកកាន់តែខ្លាំងបាន។ ក្រៅពីនេះ វានឹងជួយសម្រួលដល់ក្រពះដើម្បីបន្ថយការរលាក។ យកល្អគួរតែញ៉ាំវាជារៀងរាល់ ៥ម៉ោងម្តង ឬពីរទៅបីដងក្នុងមួយថ្ងៃ អាស្រ័យទៅតាមភាពធ្ងន់ធ្ងរនៃការរាករូសនេះ។ 

ខ្ញី

ខ្ញីគឺជាឱសថព្យាបាលធម្មជាតិមួយ ហើយអាចប្រើប្រាស់ជារបបអាហារប្រចាំថ្ងៃបានទៀត។ អ្នកអាចយកខ្ញីមួយដុំ មកដំវាឲ្យម៉តង់ ហើយលាយជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេដើម្បីទទួលបានរជាតិផ្អែម។ ចូរកុំញ៉ាំវាភ្លាមអីក្រោយពីលាយជាមួយគ្នារួច។ 

អង្ករសម្រូប

អង្ករសម្រូបក៏អាចជួយបន្ថយរោគសញ្ញានៃការរាករូសបានតាមរយៈការបឺតស្រូបជាតិទឹកកាន់តែច្រើន និងបន្ថយភាពរឹងរបស់លាមកទៀត។ 

ចៀសវាងការញ៉ាំអាហារមានជាតិខ្លាញ់ ឬធ្វើពីទឹកដោះគោ

អាហារធ្វើពីទឹកដោះគោគួរតែជារឿងដែលចៀសវាង ព្រោះវាអាចធ្វើឲ្យអាការៈរាករូសកាន់តែធ្ងន់ធ្ងរបាន។ ចំណែកឯ អាហារមានជាតិខ្លាញ់វិញក៏ធ្វើឲ្យក្រពះពិបាករំលាយដែរ ដូច្នេះគួរតែចៀសវាងដូចគ្នា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង