វាគឺជាចំណេះដឹងញឹកញាប់មួយថា ការហាត់ប្រាណនឹងជួយអ្នកសម្រកទម្ងន់បាន។ ប៉ុន្តែវាក៏អាចជួយច្រើនទៀតក្នុងការថែរក្សាសុខភាពបេះដូង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការហាត់ប្រាណក្នុងការជួយដល់បេះដូង៖
- បង្កើនមុខងារសួត និងធ្វើឲ្យបេះដូងកាន់តែរឹងមាំ និងអនុញ្ញាតិឲ្យឈាមសម្បូរអុកស៊ីសែនច្របាច់ចេញទៅរាងកាយកាន់តែច្រើន
- បន្ថយការប្រឈមនឹងការកើតជាកំណកឈាមក្នុងសរសៃឈាមអាក់ទែ ដែលអាចនាំឲ្យកើតជំងឺសរសៃឈាមបេះដូង និងគាំងបេះដូងបាន
- បញ្ចុះសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាម និងជួយសម្រួលដល់ជាតិស្ករក្នុងឈាមថែមទៀត
- ជួយបន្ថយការរលាក គ្រប់គ្រងទម្ងន់ និងបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម៕