នៅពេលដែលអ្នកស្រ្តេសខ្លាំង ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបំបាត់អារម្មណ៍តានតឹងបែបនេះ ព្រោះវាគឺជាវិធីដែលអាចជួយសម្រួលដល់រាងកាយ ហើយបន្លប់អារម្មណ៍បានទៀត។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ចូរហាត់ប្រាណឲ្យបាន ៥ថ្ងៃក្នុងមួយសប្តាហ៍រយៈពេល ៣០នាទី រាល់ថ្ងៃ។ ចូរផ្តោតសំខាន់ទៅលើការហាត់លើកសាច់ដុំជាញឹកញាប់ ទោះបីជាមានពេលវេលាខ្លីក៏ដោយ ល្អជាងការរងចាំដល់មានពេលវេលាវែង។ ចូររីករាយនឹងការដើរ រត់យឺតៗ ឬជិះកង់
  • ចូរសម្រេចចិត្តធ្វើនូវអ្វីដែលអ្នករីករាយបំផុត ដោយការចូលហេតុប្រាណជាក្រុម ឬហាត់ខ្លួនឯង
  • ចូរទាញយកបទចម្រៀង ដើម្បីស្តាប់ខណៈពេលហាត់ប្រាណ។ ចូរសុំឲ្យមានមិត្តភក្តិម្នាក់ទៅហាត់ប្រាណជាមួយផងបើសិនជាចង់មានគ្នា
  • ចូរផ្តល់ពេលវេលាដល់ខ្លួនឯងដើម្បីផ្លាស់ប្តូរទម្លាប់ហាត់ប្រាណ។ វាច្រើនតែត្រូវការពេល ៤ ទៅ ៨សប្តាហ៍ក្នុងការផ្លាស់ប្តូរទម្លាប់ និងមានអារម្មណ៍ថាស្រួលបួលឡើងវិញហើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង