ផ្លែបឺរគឺជាផ្លែឈើមួយប្រភេទដែលសម្បូរជីវជាតិ ហើយក៏ជាអាហារដែលអាចសម្របខ្លួនបានច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរញ៉ាំផ្លែបឺរ៖

  • ផ្លែបឺរគឺជាប្រភពដ៏ល្អមួយនៃសារធាតុ Folate ប៉ូតាស្យូម និងវីតាមីន E, C និង B6។ 
  • វាសម្បូរទោដោយជាតិសរសៃរលាយ និងខ្លាញ់ប្រភេទ Monounsaturated Fat (ល្អចំពោះសុខភាពបេះដូង)។ 
  • វាផ្ទុកទៅដោយសារធាតុ Sterols រុក្ខជាតិដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុល សារធាតុ Lutein ជួយជម្រុញដល់ភ្នែកកាន់តែមានសុខភាពល្អ និងអង់ទីអុកស៊ីដង់ជាច្រើនដែលអាចជួយការពារមហារីកបាន។
  • សម្រាប់ផ្លែបឺរដែលទុំហើយ ចូររកមើលផ្លែណាដែលទន់តិចៗនៅពេលប្រើប្រអប់ដៃច្របាច់ថ្នមៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង