អ្នកម្តាយ ឬលោកឳពុកដែលមានឆ្នាំមមែគួរតែយកកូនដែលមានឆ្នាំទាំង៣ខាងក្រោមនេះ នោះកូនអ្នកនឹងអាចនាំសំណាងមកឲ្យអ្នកបាននៅពេលដែលគេចាប់កំណើតចេញពីផ្ទៃរបស់អ្នកម្តាយ។ ដូចនេះតើឆ្នាំមមែគួរតែយកកូនដែលមានឆ្នាំអ្វីទៅ?
អ្នកដែលកើតនៅឆ្នាំមមែនេះគួរតែយកកូនដែលមានឆ្នាំថោះ មមី និងកុរ ព្រោះកូនដែលមានឆ្នាំទាំង៣នេះគឺមាននិស្ស័យជាមួយអ្នកពីកំណើត ដែលអាចនាំលាភសំណាងយ៉ាងច្រើនមកឲ្យអ្នកដែលកើតឆ្នាំមមែនេះ។ កូនដែលកើតនៅឆ្នាំទាំង៣នេះ គេមានចរិតស្លូតបូតតាំងពីតូច ហើយមានខួរក្បាលដែលឆ្លាតមួយ និងមានចិត្តល្អ ជាហេតុដែលធ្វើឲ្យឳពុកម្តាយមិនសូវបារម្ហពីគេឡើយ។ ជាងនេះទៅទៀតគេជាមនុស្សដែលអាចទទួលបានជោគជ័យនៅពេលអនាគត។ ម្យ៉ាងទៀតគេក៏អាចជួយធ្វើឲ្យមុខរបរអ្នកមានការរីកចម្រើន និងធំផងដែរ នោះគ្រួសាររបស់អ្នកនឹងអាចរស់នៅប្រកបដោយភាពសុខស្រួលជាមិនខាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855