ហេតុអ្វីបានជាតម្លៃ គុណភាព និងទំនុកចិត្តសំខាន់ខ្លាំងក្នុងការធ្វើឲ្យមុខរបររីកចម្រើនខ្លាំង? តើមានហេតុផលអ្វីខ្លះទៅ?

តម្លៃ និងគុណភាព គឺជាយុទ្ធសាស្ត្រដែលអាចធ្វើឲ្យអ្នកមានអតិថិជនច្រើនគាំទ្រ។ នៅពេលដែលផលិតផលមានគុណភាពល្អ អតិថិជននឹងហ៊ានចំណាយទៅលើផលិតផលមួយនោះ។ ជាពិសេស នៅពេលដែលផលិតផលមានគុណភាពខ្ពស់ ហើយតម្លៃសមរម្យ មិនថ្លៃកប់ពពក នឹងអាចទាក់ទាញបានភ្ញៀវច្រើនណាស់មកហាងអ្នក។ ចំណុចសំខាន់មួយទៀត គឺទំនុកចិត្ត និងភាពជឿជាក់។ បើអ្នកបោកតែម្តង ដោយលក់ទំនិញមិនសុទ្ធ នោះអតិថិជនអ្នកនឹងមិនចូលជាលើកទី២ជាដាច់ខាត ព្រោះអ្នកបានបំផ្លាញទំនុកចិត្តគេរួចមកហើយ។ គេនឹងមិនងាយចាញ់បោកអ្នក ដោយចាយលុយឥតប្រយោជន៍ឡើយ។ ដូចនេះ តម្លៃ គុណភាព និងទំនុកចិត្ត អ្នកគួរតែមានទាំងអស់ ដើម្បីធ្វើឲ្យមុខរបរអ្នករីកដូចផ្សិតអញ្ចឹង៕