ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្នេហារបស់នារីទាំង៤ប្រភេទខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

1.    នារីទី១ ដែលប្រើចំណុចខ្សោយរបស់បុរស ដើម្បីទាក់ទាញស្វាមី ឬសង្សាររបស់អ្នកដទៃ ដោយចូលចិត្តធ្វើខ្លួនគួរឲ្យអាណិត យំនៅចំពោះមុខមនុស្សប្រុសដែលមានម្ចាស់ ដើម្បីដណ្តើមរបស់អ្នកដទៃ នឹងមិនងាយជោគជ័យក្នុងរឿងស្នេហាឡើយ។

2.    មនុស្សស្រីដែលធ្វើការជិតបុរសដែលមានប្រពន្ធ ឬសង្សារ ហើយតែងស្លៀកពាក់មិនសមរម្យ ឬមួយក៏ធ្វើសកម្មភាពមួយចំនួនដើម្បីទាក់ទាញមនុស្សប្រុសទាំងនោះ នឹងមិនអាចទទួលបានសុភមង្គលពិតឡើយ ដោយចុងក្រោយមានតែទឹកភ្នែកតែប៉ុណ្ណោះ។

3.    នារីដែលតែងឈ្នានីសអ្នកដទៃ ឃើញមនុស្សស្រីផ្សេងមានសុភមង្គលនៅមិនសុខ ដោយរកគ្រប់មធ្យោបាយដើម្បីដណ្តើមស្វាមី ឬសង្សារគេមកដល់ដៃ នឹងពិបាកទទួលបានក្តីស្រឡាញ់ពិតយូរណាស់ ព្រោះបុរសមិនអាចរស់នៅជាមួយនារីបែបនេះយូរឡើយ។

4.    ប្រសិនជាមនុស្សស្រីម្នាក់ ដណ្តើមសង្សារ ឬប្តីរបស់មិត្តភក្តិ នឹងធ្វើឲ្យអ្នកឆាប់ធ្លាក់នរកបាន ថែមទាំងមិនងាយមាននរណាស្រឡាញ់អ្នកពិតឡើយ។ ដូចនេះ ប្រសិនជាអ្នកចង់ទទួលបានក្តីស្រឡាញ់ និងសុភមង្គលពិត អ្នកមិនគួរធ្វើជានារី៤ប្រភេទនេះឡើយ៕