Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរមាត់លឿនពេកនោះទេ ទើបមិនកើតមានបញ្ហា។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ១។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែកុំចេញចូលកន្លែងដែលមានមនុស្សច្រើន ទើបទ្រព្យមិនបាត់បង់។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ០។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរធ្វើការបណ្តាក់ទុនទេ​ក្នុងថ្ងៃនេះ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៣។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយគួរតែសន្សំសំចៃខ្លះ ទើបអាចសល់លុយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចមានអ្នកជួយនាំប្រាក់មកឲ្យ។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ២។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត ដោយមានអ្នកតាមជួយសំងាត់ ធ្វើឲ្យអ្នកទទួលបានផលមិនទាបទេ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៧។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចទៅឆ្ងាយ នឹងឃើញឱកាសចំណេញប្រាក់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៧។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកមិនគួរដើរផ្សារច្រើនទេ ទើបទ្រព្យមិនហូរចេញក្រៅ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៣។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយមានអ្នកជួយចង្អុរផ្លូវអ្នកច្រើន។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកគឺធ្លាក់ចុះណាស់ ដោយមិនគួរយកលុយច្រើនតាមខ្លួនឡើយ ទើបមិនបាត់បង់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមិនគួរប្រញាប់ពេកទេក្នុងការបញ្ចេញជាសកម្មភាព។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៧។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយមានទ្រព្យក្រៅអាចចូលមកបន្តិច។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៦៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង