ក្នុងចំណោមភាពពិបាកៗជាច្រើនសម្រាប់មនុស្សម្នាក់ដែលមានជំងឺភ្លេចភ្លាំងពេលចាស់ជរាគឺ ជាការគេងមិនបានសុខស្រួលតែម្តង។ តើមកពីហេតុអ្វីទៅ?
- អ្នកដែលមានជំងឺភ្លេចភ្លាំងពេលចាស់ជរាច្រើនតែភ្ញាក់ពីគេងនៅពេលយប់ ហើយក៏ត្រូវការគេងថ្ងៃញឹកញាប់ដែរ។ រឿងនេះអាចជាសញ្ញាព្រមានភ្លាមៗរបស់ជំងឺភ្លេចភ្លាំងពេលចាស់ជរា ទោះបីជាមុនពេលបាត់បង់ការចងចាំក៏ដោយ។
- ចំពោះអ្នកថែទាំវិញគួរតែព្យាយាមលើកទឹកចិត្តឲ្យពួកគេធ្វើសកម្មភាពរាងកាយឲ្យបានច្រើន និងកុំឲ្យនៅទំនេរនៅពេលថ្ងៃ ដើម្បីជម្រុញដល់ការគេងនៅពេលយប់កាន់តែស្រួល
- មុនពេលសាកល្បងលេបថ្នាំដើម្បីជួយឲ្យគេងលក់ ចូរប្រាកដថា អ្នកបានចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីន នីកូទីន និងគ្រឿងស្រវឹង ព្រមទាំងធ្វើយ៉ាងណាគេងឲ្យបានទៀងពេលជាប់រហូត៕