បើសិនជាម្រាមជើងអ្នកបាក់ហើយ អ្នកប្រហែលជាមិនអាចដឹងឡើយបើសិនជាអ្នកមិនទាន់ដឹងអំពីអាការៈព្រមានរបស់វានៅឡើយទេនោះ។ អ្នកប្រហែលជានៅតែអាចដើរបានដដែលទេ ទោះបីជាម្រាមជើងបាក់ហើយក៏ដោយ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអ្នកអាចសម្គាល់ដឹងថា ម្រាមជើងកំពុងតែបាក់ហើយ៖
- លឺសម្លេងនៅពេលដែលម្រាមជើងបាក់ ឬមានអារម្មណ៍ឈឺចាប់ក្នុងពេលមានរបួស។ ការឈឺចាប់អាចបាត់ទៅវិញនៅរយៈពេលពីរបីម៉ោងក្រោយ
- ម្រាមជើងនោះមានលក្ខណៈខុសធម្មតា
- ម្រាមជើងនោះទៅជាហើម ឬមានស្នាមជាំ
- ការឈឺចាប់ស្រាកស្រាន្តទៅវិញនៅពេលសម្រាក និងឈឺវិញនៅពេលធ្វើសកម្មភាពជើង
- ឈឺចាប់ពេលប៉ះពាល់ម្រាមជើងនោះ៕