មនុស្សម្នាក់ៗប្រកបរបររកស៊ីសុទ្ធតែរំពឹងថាក្រុមហ៊ុនរបស់ខ្លួននឹងអាចដំណើរការបានល្អហើយកាន់តែធ្វើកាន់តែធំ។ប៉ុន្តែតើអ្នកដឹងទេថាមានក្រុមហ៊ុនណាខ្លះដែលមិនអាចពង្រីកធំនោះ?
1. ក្រុមហ៊ុនដែលមានគោលដៅតូច សម្លឹងឃើញតែអ្វីដែលនៅចំពោះមុខ មើលមិនឃើញរបស់ដែលនៅឆ្ងាយ ដោយសារតែចិត្តចង្អៀតបែបនេះ ទើបធ្វើឲ្យមុខរបរនៅតែតូច។
2. ក្រុមហ៊ុនដែលមានចិត្តចង្អៀត មិនព្រមទទួលយកគំនិតអ្នកដទៃ។ នៅពេលដែលអ្នកមិនព្រមយកគំនិតអ្នកដទៃមកពិចារណា នោះមុខរបរអ្នកមិនអាចរីកចម្រើនបានឡើយ មានតែកាន់តែដើរ កាន់តែថយក្រោយតែប៉ុណ្ណោះ។
3. ក្រុមហ៊ុនដែលចង់ចំនេញលឿន មានន័យថាផលិតផលដែលគេផលិតមានគុណភាពល្អតែដំបូងទេ ហើយផលិតម្តងទៀតគឺមានគុណភាពអន់ណាស់។ នោះនឹងគ្មាននរណាទិញទៀតទេ ព្រោះអ្នកបានបំផ្លាញជំនឿចិត្តរបស់អតិថិជនហើយ។
4. ក្រុមហ៊ុនដែលខ្វះខួរក្បាល មានន័យថាថៅកែនិងបុគ្គលិកសុទ្ធតែធ្វើការងាប់ក្រឡា។ នៅពេលដែលគ្មានគំនិតច្នៃប្រឌិត នោះមុខរបរអ្នកនឹងអាចដើរដល់ផ្លូវដែលគ្រោះថ្នាក់ជាមិនខានឡើយ ដោយមិនអាចដំណើរការបានល្អនោះទេ។ ដូចនេះបើក្រុមហ៊ុនអ្នកមានចំនុចទាំងនេះ អ្នកត្រូវតែប្រញាប់កែចេញ តែបើអ្នកមិនទាន់មានក្រុមហ៊ុនហើយអ្នកចង់បង្កើតអ្នកគួរតែចៀសវាងចំនុចទាំងនេះ៕