man and woman standing opposite of each other against colorful sky,illustration painting

ប្រសិនជាអ្នកសម្រេចចិត្តបែកគ្នារួច អ្នកគួរតែកុំធ្វើរឿងទាំងឡាយខាងក្រោមនេះ ទើបអ្នកមិនសូវឈឺចាប់។ តើមានអ្វីខ្លះទៅ?

1. ក្រោយពេលដែលអ្នកបែកគ្នារួច អ្នកមិនគួរនៅតែក្នុងផ្ទះទេ ដោយគួរតែចេញក្រៅដើរលេងខ្លះ ទើបអាចកាត់បន្ថយអារម្មណ៍ឈឺចាប់របស់អ្នកបាន។ អ្នកក៏អាចចេញក្រៅប្រទេស ដើម្បីរំសាយអារម្មណ៍ផងដែរ។

2. អ្នកមិនគួរទៅក្រៅនិយាយរឿងអាក្រក់របស់សង្សារចាស់អ្នកឡើយ ព្រោះការនិយាយដើមរបស់គេប្រៀបដូចជានិយាយដើមរបស់ខ្លួនឯងអញ្ចឹង។

3. អ្នកគួរតែចំណាយរយៈពេលខ្លះ ដើម្បីហាត់ប្រាណ ព្រោះការហាត់ប្រាណបញ្ចេញញើសនេះ នឹងអាចធ្វើឲ្យអ្នកអាចបំភ្លេចរឿងមិនសប្បាយចិត្តបានងាយ។

4. អ្នកមិនគួរព្រោះតែអារម្មណ៍អាក្រក់មួយនេះ ហើយចាយវាយផ្តេសផ្តាសឡើយ ព្រោះអ្នកអាចស្តាយក្រោយនៅពេលដែលអ្នកចំណាយហួសកំណត់។ ដូចនេះ អ្នកគួរតែប្រើវិធីផ្សេង ដើម្បីកាត់បន្ថយអារម្មណ៍ឈឺមួយនេះ។

5. អ្នកមិនគួរច្រណែននៅពេលដែលមើលឃើញមិត្តមានសុភមង្គលឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនអាចដើរចេញពីអារម្មណ៍បែកគ្នាជារៀងរហូត។ ដូចនេះ អ្នកគួរតែរៀនចេះស្ងប់ស្ងែង ទើបអ្នកអាចទទួលបានសុភមង្គលពិតនៅថ្ងៃណាមួយ។

6. អ្នកមិនគួរព្រោះតែការបែកគ្នា មិនសប្បាយចិត្តនេះ ហើយទៅណាត់ជួបនឹងMr. Wrong នោះទេ ព្រោះអាចនាំគ្រោះថ្នាក់ដល់អ្នក ដោយអ្នកមិនអាចសប្បាយចិត្តឡើយ។

7. អ្នកមិនគួរតែងតែឆែកមើលFacebook របស់សង្សារចាស់អ្នកទេក្រោយពេលដែលបែកគ្នារួច ព្រោះអាចធ្វើឲ្យអ្នកកាន់តែដាក់ចុះមិនបាន ហើយចិត្តកាន់តែឈឺថែមទៀត។

8. អ្នកមិនគួរបន្ទោសអ្នកដទៃឡើយ ព្រោះការបែកគ្នានេះ គឺបណ្តាលមកពីអ្នក និងសង្សារចាស់អ្នកប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែរៀនចេះទទួលស្គាល់ការពិត ទើបអាចបន្តរស់នៅយ៉ាងមានសុភមង្គល។

9. អ្នកមិនគួរមិនទុកពេលវេលាឲ្យខ្លួនឯងដើម្បីព្យាយាមរបួសនោះទេ ព្រោះវាអាចបំផ្លាញអ្នកយ៉ាងងាយ។ ដូចនេះ អ្នកគួរតែព្យាបាលឲ្យជា ទើបអ្នកអាចចាប់ផ្តើមមនោសញ្ចេតនាថ្មីបាន។

10. អ្នកមិនគួរទុកឲ្យខ្លួនឯងញ៉ាំផ្តេសផ្តាស ដោយមិនគិតនោះទេ ព្រោះបើអ្នកពិសារច្រើន អ្នកនឹងអាចធាត់ដោយមិនដឹងខ្លួន។ ដូចនេះ វិធីដែលល្អក្នុងការព្យាបាលរបួស មិនមែនជាការញ៉ាំឡើយ៕