ប្រសិនជាអ្នក ជាអ្នកម្តាយដែលកំពុងបំបៅទឹកដោះគោ ហើយមិនចង់ផ្តាច់ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាននៅពេលដែលអ្នកទៅធ្វើការ។ តើមានអ្វីខ្លះទៅ?

ដំបូង នៅមុនពេលដែលអ្នកទៅធ្វើការ អ្នកអាចប្រើប្រដាប់ច្របាច់ទឹកដោះដើម្បីច្របាច់ទឹកដោះអ្នកចេញ។ បន្ទាប់មក អ្នកអាចច្រកទឹកដោះដែលទើបតែច្របាច់ចេញមកថ្មីៗនោះ ដាក់ចូលទៅក្នុងដបកញ្ចក់ដែលស្អាតមួយ។ ទឹកដោះដែលទើបតែច្របាច់រួច មិនអាចទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពធម្មតានោះទេ ព្រោះវាអាចខូចបាន ដោយធ្វើឲ្យកូនមិនអាចបៅបានយូរឡើយ។ ដូចនេះ អ្នកអាចយកទឹកដោះនោះទៅទុកក្នុងទូរទឹកកកបាន។ ប្រសិនជាអ្នកចង់ទុកពី៣ទៅ៤ថ្ងៃ អ្នកអាចទុកក្នុងទូរទឹកកកក្នុងកន្លែងដែលមានសីតុណ្ហភាព៤អង្សាសេបាន។ បើអ្នកទុកក្នុងកន្លែងដែលមានសីតុណ្ហភាពប្រមាណដក១៦អង្សាសេ អ្នកអាចទុកបាន៦ខែ។ នៅពេលដែលកូនចង់បៅ អ្នកមិនគួរយកទឹកដោះនោះដាក់ក្នុងម៉ាស៊ីនម៉ៃក្រូវែយ ដើម្បីកម្តៅនោះទេ ដោយអ្នកគួរតែដាក់ដបទឹកដោះនោះត្រាំក្នុងទឹកដែលមានសីតុណ្ហភាពធម្មតា ដើម្បីឲ្យវារលាយ។ ក្រោយពេលដែលទឹកដោះនោះប្រែជាសីតុណ្ហភាពធម្មតាវិញ មិនត្រជាក់ ហើយកកដូចទឹកកក អ្នកអាចឲ្យកូនបៅបានហើយ។ ប៉ុន្តែទឹកដោះដែលយកចេញពីទូរទឹកកកហើយមិនអាចដាក់ចូលទៅវិញបានទេ ព្រោះកូនបៅហើយអាចប៉ះពាល់ដល់សុខភាពបាន។ ដូចនេះ អ្នកគួរតែឲ្យកូនបៅឲ្យអស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង