នៅពេលដែលកូនអ្នកបានអាយុ៦ខែ អ្នកគួរតែធ្វើសកម្មភាពមួយចំនួនដើម្បីធ្វើឲ្យគេមានខួរក្បាលដែលឆ្លាតមួយ។ ដូចនេះតើគួរតែធ្វើដូចម្តេចទៅ?

នៅពេលដែលកូនបានកន្លះខួប អ្នកគួរតែអានរឿងនិទាន ឬច្រៀងបទកូនក្មេងឲ្យគេស្តាប់ ក្រោយពេលដែលគេទើបតែក្រោកពីគេង ហើយមានអារម្មណ៍ស្រស់ស្រាយ។ អ្នកក៏អាចចាក់ចម្រៀង និងច្រៀងឲ្យគេស្តាប់ឲ្យបានច្រើនដែរ នោះកូននឹងមានខួរក្បាលដែលឆ្លាតមួយជាមិនខានឡើយ។ ម្យ៉ាងទៀត អ្នកត្រូវតែនិយាយជាមួយកូនឲ្យបានញឹកញាប់ ហើយបង្រៀនគេពីឈ្មោះនៃរបស់ដែលមាននៅជុំវិញខ្លួនរបស់គេ។ ជាងនេះទៅទៀត អ្នកត្រូវនាំកូនទៅក្រៅឲ្យបានច្រើន ដើម្បីឲ្យគេបានស្តាប់សម្លេងប្លែកៗឲ្យបានច្រើន។ អ្នកក៏អាចធ្វើសម្លេងតាមសត្វមួយចំនួន ដើម្បីឲ្យកូនធ្វើតាមអ្នកដែរ។ អ្នកក៏អាចឲ្យមនុស្សនៅជុំវិញខ្លួននិយាយជាមួយកូនច្រើនដែរ ដើម្បីឲ្យគេទទួលអារម្មណ៍នៃសម្លេងប្លែកៗទាំងនោះឲ្យបានច្រើន។ ដូចនេះក្រោយពេលដែលអ្នកធ្វើដូចខាងលើ នោះកូនអ្នកនឹងអាចមានខួរក្បាលដ៏ឆ្លាតវៃមួយជាមិនខានឡើយ៕