ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកក្មេងជានិច្ច។ តើមានអ្វីខ្លះទៅ?

1.    សាច់ត្រី អ្នកគួរតែញ៉ាំឲ្យបានច្រើន ព្រោះក្នុងនោះមានប្រូតេអ៊ីនខ្ពស់ ដែលអាចជួយរក្សាស្បែកអ្នកមិនងាយជ្រួញខ្លាំងឡើយ។ ដូចនេះ អ្នកអាចបរិភោគច្រើនបាន។

2.    ផ្កាខាត់ណាក៏អ្នកគួរតែបរិភោគដែរ ព្រោះក្នុងនោះមានសារធាតុច្រើន រួមទាំងវីតាមីនសេ ដែលអាចជួយប្រឆាំងនឹងភាពចាស់នៃស្បែករបស់អ្នកបានយ៉ាងងាយ។

3.    ត្រឡាច ក៏ជាបន្លែដែលអ្នកគួរតែពិសារដែរ ព្រោះក្នុងនោះសម្បូរវីតាមីនសេ ប្រូតេអ៊ីន រួមទាំងសារធាតុសរសៃ ដែលអាចជួយធ្វើឲ្យស្បែកអ្នកម៉ត់ និងរលោង។ ជាពិសេស ស្នាមជ្រួញនឹងមិនងាយកើតឡើយ។

4.    ចំណែកខ្ទឹមបារាំងវិញ អាចជួយជម្រះជាតិពុលក្នុងឈាមអ្នក ព្រមទាំងបញ្ចុះកាឡូរី។ ជាពិសេស វាអាចជួយធ្វើឲ្យស្បែកអ្នកចាំ មិនងាយក្លាយជាជ្រួញឡើយ។ ដូចនេះ អ្នកអាចញ៉ាំបានជាអាហារប្រចាំថ្ងៃ។

5.    តៅហ៊ូ ក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ដែរ ដោយអាចជួយការពារសុខភាពអ្នកឲ្យល្អ ព្រមទាំងអាចជួយរក្សាសម្រស់អ្នកឲ្យនៅក្មេងជាងវ័យបានយូរអង្វែង។

6.    ស្ពៃក្តោបវិញ នឹងធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ព្រោះក្នុងនោះមានសារធាតុដែលធ្វើឲ្យក្រពះ និងពោះវៀនអ្នកងាយស្រួលរំលាយអាហារ។ ជាពិសេស វីតាមីនសេក៏មានខ្ពស់ផងដែរ។

7.    ផ្លែប៉ោមជាផ្លែឈើដែលអ្នកបានដឹងរួចមកហើយថា វាអាចការពារបានទាំងសុខភាព និងសម្រស់របស់អ្នក ដោយធ្វើឲ្យស្បែកអ្នកស្អាតគ្មាននរណាដូចឡើយ។

8.    ការ៉ុតមានផ្ទុកវីតាមីនអេ ដែលអាចធ្វើឲ្យសក់អ្នកខ្មៅ និងភ្លឺរលោង ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកម៉ត់ទៀតផង។ ជាពិសេស ភ្នែកអ្នកនឹងភ្លឺខ្លាំងក្រោយពេលដែលញ៉ាំច្រើន។

9.    ប៉េងប៉ោះ អាចធ្វើឲ្យស្បែកអ្នកស ការពារជំងឺផ្សេង ថែមទាំងអាចធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារបាន។

10. ក្រូចវិញ មានផ្ទុកវីតាមីនសេច្រើន ដោយជួយសម្លាប់មេរោគបានអស់ក្នុងរាងកាយ។ ជាពិសេស អាចជួយការពារមិនឲ្យកោសិកាមហារីកងាយផ្គុំជារូបរាងនោះទេ។ ដូចនេះ អ្នកអាចបរិភោគបាន ដើម្បីសុខភាព និងស្បែកសរបស់អ្នក៕