ប្រសិនជាអ្នកតែងកើតមានអាការៈឈឺពោះពេលមករដូវ អ្នកគួរតែចៀសពីអាហារ៣ប្រភេទខាងក្រោមនេះ ព្រោះវាអាចធ្វើឲ្យអាការៈអ្នកកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ?

1. អាហារទី១នេះ ជាអាហារដែលហិរ ដោយអ្នកគួរតែចៀសឲ្យឆ្ងាយកុំពិសារឲ្យសោះ ប្រសិនជាអ្នកមិនចង់ឲ្យពោះកាន់តែឈឺពេលមករដូវ។ ម្យ៉ាងទៀត អាហារហិរទាំងនេះក៏អាចធ្វើឲ្យឈាមរដូវអ្នកកាន់តែច្រើនដែរ។ ដូចនេះ អ្នកគួរតែកុំញ៉ាំខ្ញីច្រើនពេក ម្ទេស ម្រេច ឬស្រាក៏អ្នកមិនអាចប៉ះច្រើនដែរ ទើបអ្នកមិនឈឺពោះទៀតពេលមករដូវម្តងៗ។

2. អាហារទី២ គឺជាប្រភេទអាហារដែលធ្វើឲ្យអ្នកត្រជាក់ក្នុង មានដូចជា ការញាំបន្លែ សាឡាត ក្តាម ខ្យង ត្រសក់ សាលី ឳឡឹក ផ្លែទ្រលាប់ ក្រូច និងការ៉េមជាដើម។ ក្រោយពេលដែលអ្នកបរិភោគអាហារទាំងនេះច្រើន អ្នកនឹងអាចឈឺពោះកាន់តែធ្ងន់ធ្ងរទៅទៀត។

3. អាហារចុងក្រោយ មានដូចជា សាច់ទន្សាយ ត្រចៀកកណ្តុរ និងត្រឡាចជាដើម។ អាហារទាំងនេះក្រោយពេលដែលអ្នកញ៉ាំច្រើន នឹងអាចប៉ះពាល់ដល់សមត្ថភាពរួមភេទរបស់អ្នក។ ដូចនេះ ចំពោះនារីដែលតែងតែឈឺពោះក្នុងពេលមករដូវ អ្នកគួរតែកុំពិសារច្រើនឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកឈឺកាន់តែខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង