ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាអ្នកទាំងពីរអាចរស់នៅជាមួយគ្នាបានយូរឬទេ។ តើមានអ្វីខ្លះទៅ?
1. ចំណុចទី១ដែលអ្នកអាចមើលដឹងតាមរយៈចិត្តរបស់អ្នកទាំងពីរ ថាតើអ្នកទាំងពីរចង់នៅជាមួយគ្នាខ្លាំងទេ។ បើអ្នកទាំងពីរមានចិត្តមួយថា ចង់ផ្តល់ភាពកក់ក្តៅដល់គ្នា ដោយចង់រស់នៅជាមួយគ្នា នោះអ្នកនឹងមានចិត្តអំណត់អាចរស់នៅជាមួយគ្នាបានយូរ ទោះមានឧបសគ្គបែបណាក៏ដោយ។
2. ប្រសិនជាអ្នកទាំងពីរអាចញ៉ាំចានតែមួយ ចង្កឹះតែមួយ ស្លាបព្រាតែមួយ កែវតែមួយ ដោយមិនខ្ពើមគ្នា នោះមានន័យថា អ្នកស័ក្តិសមនៅជាមួយគ្នា ព្រោះអ្នកមិនប្រកាន់ច្រើន ដោយស្រឡាញ់គ្រប់យ៉ាងរវាងគ្នានិងគ្នា។
3. នៅពេលដែលអ្នកអាចលេងជាមួយគ្នា ដោយនិយាយ ឬធ្វើអ្វីដាក់គ្នា មិនខឹងគ្នា មិនប្រកាន់គ្នា ដោយអាចទទួលបានគ្រប់យ៉ាង ជាសញ្ញាដែលបង្កប់ប្រាប់អ្នកថា អ្នកអាចរស់នៅក្រោមដំបូលផ្ទះតែមួយ ដោយមិនសូវមានជម្លោះឡើយ។
4. នៅពេលដែលអ្នកមានចិត្តដូចគ្នា ដោយតែងនិយាយស៊ីចង្វាក់គ្នា មានន័យថា អ្នកអាចឈានដល់ដំណាក់កាលដែលអាចរស់នៅក្នុងផ្ទះជាមួយគ្នាហើយ ព្រោះអ្នកនឹងមិនងាយប្រឈមមុខនឹងការទាស់សម្តីគ្នានោះទេ។ ដូចនេះ អ្នកនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង ដោយគ្មានរឿងអ្វីធ្ងន់ធ្ងរកើតឡើងឡើយ៕