ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពដែលអ្នកអាចក្តាប់បាន ដើម្បីកុំឲ្យកើតមានជម្លោះញ៉យជាមួយនឹងសង្សារ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលបុរសកំពុងតែនិយាយរឿងការងារនៅក្រៅ ក្នុងនាមជានារីដែលត្រូវជាសង្សារ ឬភរិយា មិនគួរតែងតែទូរស័ព្ទទៅគេ ដើម្បីតាមដានទេ ព្រោះអាចធ្វើឲ្យមនុស្សប្រុសមិនសប្បាយចិត្ត ដោយអាចធ្វើឲ្យគេនិយាយការងារមិនបានជោគជ័យ។

2.    នៅពេលដែលមនុស្សប្រុសដែលត្រូវជាសង្សារ ឬស្វាមីកំពុងតែមួលម៉ៅ អ្នកមិនគួរចាក់សាំងបន្ថែមឡើយ ព្រោះអាចធ្វើឲ្យឆេះបាន ដោយអាចបំផ្លាញមនោសញ្ចេតនាអ្នកយ៉ាងងាយជាទីបំផុត។ ដូចនេះ អ្នកគួរតែនិយាយលួងលោមគេទើបត្រូវវិញ។

3.    អ្នកមិនគួរនិយាយរឿងអាក្រក់ ឬចំណុចខ្សោយរបស់ប្តី ឬសង្សារអ្នកនៅចំពោះមុខបងប្អូន ឬមិត្តភក្តិឡើយ។ បើអ្នកធ្វើបែបនេះ នឹងអាចធ្វើឲ្យគេអន់ចិត្តខ្លាំង។ នៅទីបញ្ចប់ អ្នកទាំងពីរនឹងអាចមើលមុខគ្នាមិនចំឡើយ។

4.    នៅពេលដែលអ្នកមើលឃើញប្តី ឬសង្សារអ្នកនឿយហត់ខ្លាំង អ្នកមិនគួរបង្ខំឲ្យគេជួយអ្នកឡើយ ព្រោះអាចធ្វើឲ្យគេមិនសប្បាយចិត្តខ្លាំង។ ដូចនេះ អ្នកគួរតែចេះយកចិត្តគេ ទើបអាចរស់នៅជាមួយគ្នាបានយូរ។

5.    ចុងក្រោយ អ្នកមិនគួរលូកហោប៉ាវរបស់បុរសយកទូរស័ព្ទគេមកឆែតឡើយ ព្រោះអាចធ្វើឲ្យគេខឹងបាន។ ដូចនេះ អ្នកគួរតែជឿជាក់ចំពោះគេ ទើបអាចធ្វើឲ្យគេស្រឡាញ់អ្នកខ្លាំង ហើយមិនសូវមានជម្លោះ៕