ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកអាចទទួលបានផ្លែផ្កាពីការខំប្រឹងរបស់អ្នកទាំងឡាយ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៥។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រឿងចៃដន្យអាចកើតឡើងច្រើន ដោយធ្វើឲ្យអ្នកដោះស្រាយមិនសូវទាន់ឡើយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៧។
ឆ្នាំខាល
ថ្ងៃនេះ មិនថាអ្នកបំពេញការងារអ្វីទេ គួរតែប្រយ័ត្ន ព្រោះទ្រព្យអ្នកអាចហូរចេញតាមនឹងបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣។
ឆ្នាំថោះ
ថ្ងៃនេះ ចិត្តអំណត់អាចជួយអ្នកក្នុងការងារបាន ដូចនេះ អ្នកគួរតែទប់ឲ្យជាប់ចរិតឆេវឆាវ។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង
ថ្ងៃនេះ អ្នកនឹងមានជំនឿចិត្តខ្ពស់ ដោយធ្វើឲ្យអ្នកអាចទទួលបានផលដែលអ្នកចង់បានចូលមក។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ១។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកនឹងអាចដឹកនាំអ្នកដទៃ ដើម្បីឲ្យការងារអាចដំណើរការទៅមុខបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។
ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែផ្តោតអារម្មណ៍ឲ្យមូល ទើបការងារអាចដំណើរការល្អ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ ផែនការអ្នកមិនអាចសម្រេចឡើយ ដូចនេះ អ្នកគួរតែរកមធ្យោបាយដើម្បីដោះស្រាយ។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៦។
ឆ្នាំវក
ថ្ងៃនេះ អ្នកនឹងមានគំនិតច្នៃប្រឌិតខ្ពស់ជាទីបំផុត។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៦។
ឆ្នាំរកា
ថ្ងៃនេះ អ្នកនឹងមានចិត្តអត់ធ្មត់ច្រើន ដោយធ្វើឲ្យអ្នកអាចបំពេញការងារបានល្អ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ២។
ឆ្នាំច
ថ្ងៃនេះ ខួរក្បាលអ្នកជ្រះស្រលះខ្លាំង ដោយធ្វើឲ្យអ្នកមិនមានកំហុសឆ្គងក្នុងការងារឡើយ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំកុរ
ថ្ងៃនេះ រឿងស្មុគស្មាញច្រើន នឹងកើតឡើងខ្លួនអ្នក ដោយធ្វើឲ្យអ្នកពិបាកដោះស្រាយណាស់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៣៕