ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកអាចកើតជំងឺមហារីកបាននៅពេលដែលអ្នកពិសារប្រៃខ្លាំង។ តើមានអ្វីខ្លះទៅ?
ឆ្លងតាមការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលចូលចិត្តញ៉ាំអាហារដែលត្រាំ អាហារបំពងខ្លាញ់ អាហារដែលប្រៃខ្លាំង និងបរិភោគមិនទៀងពេល នឹងអាចធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពះយ៉ាងងាយ។ សារធាតុដែលមានក្នុងអាហារទាំងនេះ ក្រោយពេលដែលចូលក្នុងរាងកាយអ្នកនឹងអាចបំលែងទៅជាកោសិកាមហារីកបានយ៉ាងលឿន ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែចាប់ផ្តើមផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃរបស់អ្នក ព្រមទាំងអាហារសម្រន់ផងដែរ ដោយគួរតែចៀសពីអាហារទាំងឡាយខាងលើ មកប្តូរជាបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបអាចការពារអ្នកពីជំងឺមហារីក។ ជាពិសេស អ្នកគួរតែត្រួតពិនិត្យក្រពះអ្នកចំនួនម្តងក្នុងមួយឆ្នាំ ទើបអាចដឹងពីស្ថានភាពជំងឺ ហើយព្យាបាលបានទាន់ពេលវេលា៕