ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានគេចាត់ទុកថាជាបញ្ហាសុខភាពរបស់ពិភពលោកដ៏សំខាន់មួយ ព្រោះវាជាជំងឺដែលងាយនឹងឆ្លងជាងគេបំផុតលើមនុស្សយើង។ ជាធម្មតា ជំងឺរលាកថ្លើមប្រភេទ B គឺជាការបង្ករោគមួយនៅលើថ្លើម។ ដោយសារតែថ្លើមគឺជាសរីរាង្គដ៏សំខាន់ ការដែលមានជំងឺឆ្លងលើសរីរាង្គមួយ គឺងាយនឹងបង្កជាគ្រោះថ្នាក់ច្រើនណាស់ដូចជា ក្រិនថ្លើម និងមហារីកថ្លើម។ ក្នុងរយៈពេលច្រើនឆ្នាំដែលរកឃើញថាមានជំងឺមហារីកថ្លើមដោយសារតែជំងឺរលាកថ្លើមប្រភេទ B អ្នកជំងឺនោះអាចស្លាប់បាន។ យ៉ាងណាមិញ មានករណីជំងឺរលាកថ្លើមប្រភេទ B ច្រើនដែរ ដែលជាវិញដោយខ្លួនឯង។
ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយវីរុសរលាកថ្លើម B ឬហៅថា HBV។ វីរុសមួយនេះត្រូវបានគេរកឃើញក្នុងទឹកសរីរៈទាំងអស់របស់រាងកាយមនុស្សយើងដូចជា ឈាម និងទឹកកាម។ វាមិនដូចគ្នានឹងវីរុសផ្សេងៗត្រង់ថា វីរុសរលាកថ្លើមប្រភេទ B អាចរស់នៅក្រៅខ្លួនមនុស្សយើងបាន ហើយក៏ស្ថិតនៅលើផ្ទៃនៃកន្លែងដែលអាចប៉ះពាល់បាន ឬក្នុងបន្ទប់ បានយូររហូតដល់ ៧ថ្ងៃឯណោះ។ នេះហើយគឺជាហេតុផលមួយដែលបញ្ជាក់ថា ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺឆ្លងខ្លាំងបំផុតនៅលើពិភពលោក។
អ្នកអាចឆ្លងជំងឺរលាកថ្លើមប្រភេទ B ដែរតាមរយៈការប៉ះពាល់នឹងទឹកសរីរៈដែលផ្ទុកវិរុសរលាកថ្លើមប្រភេទ B នេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចកើតជំងឺរលាកថ្លើមប្រភេទ B ដែរបើសិនជាអ្នករួមភេទដោយមិនបានការពារជាមួយអ្នកដែលមានជំងឺនេះក្នុងខ្លួន។ ការប្រើម្ជុរ ឬសឺរ៉ាងរួមគ្នាត្រូវបានគេចាត់ទុកថាអាចបង្កើនការប្រឈមនឹងជំងឺនេះខ្លាំង។ អ្វីដែលជាការពិតដូចគ្នាដែរនោះគឺថា អ្នកក៏អាចឆ្លងដែរនៅពេលប្រើប្រាស់របស់ផ្ទាល់ខ្លួនរួមគ្នាដូចជា ច្រាស់ដុសធ្មេញ ឬឡាមកោពុកមាត់។ ការចាក់សាក់នៅកន្លែងដែលមានបច្ចេកទេសមិនមានសុវត្ថិភាពសុទ្ធតែងាយនឹងឆ្លងជំងឺនេះបានទាំងអស់។
ទារកទើបនឹងកើតអាចឆ្លងជំងឺរលាកថ្លើមប្រភេទ B ក្នុងពេលកើតបើសិនជាម្តាយគេឆ្លងជំងឺនេះដែរ៕