អ្នកដែលមានជំងឺហឺត គឺប្រឈមខ្ពស់នឹងផលវបាកច្រើននៃជំងឺផ្តាសាយ។ ដូច្នេះ តើគួរតែធ្វើដូចម្តេចទៅ? ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវដំបូន្មានមួយចំនួនដែលអ្នកគួរតែធ្វើ៖

  • ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំ។ ចូរជ្រើសរើសថ្នាំចាក់ចៀសជាងប្រើស្ព្រាយបាញ់ច្រមុះ
  • ចូរលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាក្នុងគ្រួសារចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដើម្បីជួយការពារអ្នកដែលមានជំងឺហឺត
  • ចូរឧស្សាហ៍លាងសម្អាតដៃជាញឹកញាប់ និងចៀសឲ្យឆ្ងាយពីអ្នកដែលមានជំងឺ។ មិនត្រូវញ៉ាំអាហារ ភេសជ្ជៈ ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នាឡើយ
  • ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកចេញជារោគសញ្ញាជំងឺផ្តាសាយដូចជា ក្តៅខ្លួន ក្អក គ្រុនញ៉ាក់ ឈឺបំពង់ករ ឈឺក្បាល ឬអស់កម្លាំង៕