ប្រសិនជាអ្នកចង់ឲ្យចៅហ្វាយនាយអ្នកពេញចិត្ត ចំណុចទាំងឡាយខាងក្រោមនេះ នឹងជួយអ្នកបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែដឹងពីគោលដៅរបស់ចៅហ្វាយនាយអ្នក ព្រោះនៅពេលដែលអ្នកដឹងពីផែនការច្បាស់លាស់ អ្នកនឹងអាចបំពេញការងារតម្រូវតាមលទ្ធផលដែលចៅហ្វាយនាយអ្នកចង់បាន។
2. អ្នកគួរតែរៀន និងស្វែងយល់ពីអ្វីដែលចៅហ្វាយនាយអ្នកពេញចិត្ត និងពេញចិត្ត ព្រោះមានពេលខ្លះ អ្នកមិនដឹង នឹងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ថ្នាក់លើរបស់អ្នកបានយ៉ាងងាយ។
3. អ្នកគួរតែចូលរួមក្នុងការបំពេញការងារជាក្រុមឲ្យបានល្អ ព្រោះការដែលអាចសហការគ្នាបានល្អ នឹងធ្វើឲ្យអ្នកអាចទទួលបានលទ្ធផលពីការងារ។ ដូចនេះ ចៅហ្វាយនាយអ្នកនឹងពេញចិត្តខ្លាំង ពេលដែលក្រុមហ៊ុនអាចចំណេញបានប្រាក់ច្រើន។
4. អ្នកគួរតែយល់ និងព្យាយាមរក្សាទំនាក់ទំនងល្អក្នុងកន្លែងការងារ ព្រោះនៅពេលដែលអ្នកគ្មានសត្រូវ ដោយមានតែមិត្តក្នុងកន្លែងការងារ អ្នកនឹងទទួលបានតែផលប្រយោជន៍ច្រើន។
5. អ្នកមិនគួរធ្វើជាបុគ្គលដែលចូលចិត្តនិយាយដើមគេឡើយ ព្រោះការនិយាយដើមនេះ នឹងធ្វើឲ្យខ្លួនអ្នកវិនាសក្នុងថ្ងៃណាមួយ។ ជាពិសេស ចៅហ្វាយនាយអ្នកក៏ស្អប់ទង្វើមួយនេះដែរ។
6. អ្នកគួរតែរក្សាចរិតសមរម្យក្នុងកន្លែងការងារ ដោយចេះគោរពមនុស្សទាំងអស់ មិនប្រើពាក្យសម្តីឈ្លើយ។ អត្តចរិតដែលល្អ នឹងធ្វើឲ្យចៅហ្វាយនាយអ្នកពេញចិត្តខ្លាំងណាស់ ព្រោះអ្នកចេះដឹងខុសត្រូវ និងចេះដឹងធំតូច។
7. អ្នកគួរតែទទួលការរិះគន់គ្រប់ប្រភេទ ព្រោះការរិះគន់ទាំងនេះ នឹងអាចធ្វើឲ្យអ្នកក្លាយជាបុគ្គលកាន់តែរឹងមាំ។ ផ្ទុយទៅវិញ បើអ្នកបដិសេធនឹងការរិះគន់ទាំងនោះ ហើយស្អប់អ្នកដែលថាឲ្យអ្នក នោះអ្នកនឹងគ្មានអនាគតល្អឡើយ ព្រោះអ្នកប្រកាន់តែគំនិតខ្លួន។
8. អ្នកគួរតែបំពេញការងារអ្នកឲ្យបានល្អអស់ពីចិត្ត ដោយប្រឹងប្រែងធ្វើ ទើបអាចធ្វើឲ្យក្រុមហ៊ុន និងអ្នក ទទួលបានភាពរីកចម្រើនព្រមគ្នា។
9. ក្រៅពីមកធ្វើការឲ្យទៀងពេល អ្នកគួរតែធ្វើឲ្យខ្លួនអ្នករវល់ ទើបអ្នកអាចបង្កើតបានលទ្ធផលដែលហួសការចង់បានរបស់ចៅហ្វាយនាយ។ ដូចនេះ អ្នកនឹងអាចធ្វើឲ្យចៅហ្វាយនាយអ្នករំភើបចិត្តខ្លាំង។
10. អ្នកគួរតែធ្វើជាបុគ្គលដែលអាចដោះស្រាយបានគ្រប់បញ្ហា ព្រោះបុគ្គលិកបែបនេះ នឹងអាចធ្វើឲ្យចៅហ្វាយនាយពេញចិត្ត ដោយសារតែគាត់មិនសូវត្រូវឈឺក្បាលច្រើនពេលកើតមានបញ្ហា។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើ ដើម្បីអាចធ្វើឲ្យចៅហ្វាយនាយអ្នកពេញចិត្តជាខ្លាំង៕