អាកាសធាតុកាន់តែក្តៅទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះអ្នកត្រូវតែការពារស្បែកអ្នកឲ្យបានល្អទើបវាមិនប្រែជាខ្មៅ ហើយមានស្នាមអ៊ុចខ្មៅ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីធ្វើម៉ាសបិតមុខមួយប្រភេទដែលអាចជួយការពារស្បែកអ្នកពីពន្លឺថ្ងៃបាន។ តើមានរបៀបធ្វើដូចម្តេចខ្លះទៅ?

វិធីនៃការធ្វើម៉ាសបិតមុខនេះគឺងាយស្រួលបំផុត គ្រាន់តែអ្នកយកពងមាន់មួយគ្រាប់ លាយជាមួយទឹកឃ្មុំចំនួនមួយស្លាបព្រាតូច ហើយច្របាច់ក្រូចឆ្មារចំនួនកន្លះគ្រាប់ចូល ហើយលាយជាមួយម្សៅមីដែលមានបរិមាណល្មម ដោយកូរបញ្ចូលគ្នាឲ្យសព្វរហូតដល់វាមានលក្ខណៈខាប់ ទើបអ្នកអាចយកមកលាបលើមុខអ្នកមុនចូលគេង ដោយទុកដល់ព្រឹកឡើងទើបលាងទឹកចេញ។ នោះនៅពេលដែលអ្នកព្យាយាមអនុវត្ត វានឹងជួយការពារស្បែកអ្នកពីពន្លឺព្រះទិត្យបាន។

បញ្ជាក់ ៖ ចំពោះអ្នកដែលមានបញ្ហាស្បែក ឬស្បែកឆាប់ប្រតិកម្ម សូមអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីអាចប្រើម៉ាសបិតមុខរបៀបនេះ ព្រោះមានស្បែកអ្នកខ្លះមិនស័ក្តិសមប្រើម៉ាសបិតមុខរបៀបនេះឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង