ការឈឺបំពង់ករប្រហែលជាផ្នែកមួយដែលនាំឲ្យមានមិនផាសុកភាព និងរំខានបំផុតនៃជំងឺផ្តាសាយ ឬអាឡែហ្ស៊ីនឹងអ្វីមួយ។ បើសិនជាអ្នកកំពុងតែព្យាយាមដោះស្រាយបញ្ហាឈឺបំពង់ករ អ្នកពិតជាអានអត្ថបទត្រឹមត្រូវហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗនៃការបំបាត់ការឈឺបំពង់ករ៖

១ប្រើប្រាស់ថ្នាំមិនបាច់មានវេជ្ជបញ្ជាប្រភេទ Naproxen ឬ Acetaminophen។ ក្មេងៗគឺហាមប្រើថ្នាំអាស្ពីរីន
២ចូរប្រើវិធីលាយអំបិលមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយពែង កូរវាឲ្យសប់ ហើយយកទៅខ្ពុរក្នុងមាត់
៣អ្នកក៏អាចប្រើស្ករគ្រាប់ដែលមានប្រសិទ្ធភាពបំបាត់ការឈឺបំពង់ករបានដែរ
៤ចូរញ៉ាំទឹកឲ្យបានច្រើន
៥ចូរបើកម៉ាស៊ីនផ្តល់ចំហាយទឹក ឬផ្តល់ភាពមានសំណើមបរិយាកាសក្នុងបន្ទប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង