ការឈឺចាប់ក ភាគច្រើនមានរយៈពេលពីរបីសប្តាហ៍។ មានអ្វីជាច្រើនដែលអ្នកអាចធ្វើដោយខ្លួនឯង ដើម្បីកាត់បន្ថយវា ប៉ុន្តែ ចូរទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើវាមិនបាត់ទៅ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រការពារការឈឺចុកចាប់ក ៖
អ្វីដែលអ្នកគួរធ្វើ
1. នៅពេលគេង សូមប្រាកដថាក្បាលរបស់អ្នកមានកម្ពស់ដូចគ្នានឹងរាងកាយរបស់អ្នក (កុំកើយខ្នើយខ្ពស់ពេក)
2. គេងលើពូកដែលទន់ល្មម
3. អង្គុយឲ្យត្រង់ខ្លួន។
កុំធ្វើ
1. កុំធ្វើឲ្យករបស់អ្នកស្ថិតក្នុងទីតាំងដូចគ្នាក្នុងរយៈពេលយូរ – ឧទាហរណ៍នៅពេលអង្គុយនៅតុ
2. កុំគេងផ្កាប់មុខ
3. កុំបង្វិលករបស់អ្នក នៅពេលអ្នកនៅលើគ្រែ៕