ការព្យាបាលសម្រាប់ជំងឺស្រឡទែន ត្រូវបានផ្តោតលើការបន្ថយរោគសញ្ញា រហូតដល់ប្រព័ន្ធការពាររាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ បច្ចុប្បន្នមិនមានថ្នាំព្យាបាលជំងឺស្រឡទែនទេ។
ការឆ្លងនេះ ជាធម្មតា ឆ្លងកាត់ក្នុងរយៈពេល ១ ឬ ២ សប្តាហ៍។
ក្នុងពេលនេះ វិធានការងាយៗខាងក្រោមនេះអាចជួយបាន។
1. គេឲ្យបានច្រើន រហូតដល់រោគសញ្ញារបស់អ្នកបានកន្លងផុតទៅ
2. ប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជា ibuprofen ឬ paracetamol ដើម្បីបន្ថយការឈឺចាប់ណាមួយ (កុមាដែលមានអាយុក្រោម ១៦ ឆ្នាំ ឬក្រោមនេះមិនគួរត្រូវបានគេប្រើថ្នាំអាស្ពីរីន)
3. ផឹកទឹកឲ្យបានច្រើន ប៉ុន្តែជៀសវាងភេសជ្ជៈមានទឹកអាស៊ីតដូចជាទឹកផ្លែឈើ ព្រោះវាអាចធ្វើឲ្យក្រពេញ Parotid របស់អ្នករលាក (ទឹកធម្មតាជាសារធាតុរាវល្អបំផុតដើម្បីផឹក)
4. អនុវត្តការស្អំទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់លើក្រពេញដែលហើមរបស់អ្នក ដើម្បីជួយកាត់បន្ថយការឈឺចាប់
5. ញ៉ាំអាហារដែលមិនត្រូវការទំពារច្រើន ដូចជាស៊ុប ដំឡូងបារាំង និងស៊ុតឆ្អិន។
ប្រសិនបើរោគសញ្ញារបស់អ្នកមិនប្រសើរឡើង ក្រោយរយៈពេល ៧ ថ្ងៃ ឬភ្លាមៗនោះ សូមទាក់ទងគ្រូពេទ្យរបស់អ្នក ដើម្បីទទួលបានដំបូន្មាន៕