ការឈឺបំពង់ករប្រហែលជាផ្នែកមួយដែលនាំឲ្យមានមិនផាសុកភាព និងរំខានបំផុតនៃជំងឺផ្តាសាយ ឬអាឡែហ្ស៊ីនឹងអ្វីមួយ។ បើសិនជាអ្នកកំពុងតែព្យាយាមដោះស្រាយបញ្ហាឈឺបំពង់ករ អ្នកពិតជាអានអត្ថបទត្រឹមត្រូវហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លះៗនៃការបំបាត់ការឈឺបំពង់ករ៖

  • ប្រើប្រាស់ថ្នាំមិនបាច់មានវេជ្ជបញ្ជាប្រភេទ Naproxen ឬ Acetaminophen។ ក្មេងៗគឺហាមប្រើថ្នាំអាស្ពីរីន
  • ចូរប្រើវិធីលាយអំបិលមួយស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយពែង កូរវាឲ្យសប់ ហើយយកទៅខ្ពុរក្នុងមាត់
  • អ្នកក៏អាចប្រើស្ករគ្រាប់ដែលមានប្រសិទ្ធភាពបំបាត់ការឈឺបំពង់ករបានដែរ
  • ចូរញ៉ាំទឹកឲ្យបានច្រើន
  • ចូរបើកម៉ាស៊ីនផ្តល់ចំហាយទឹក ឬផ្តល់ភាពមានសំណើមបរិយាកាសក្នុងបន្ទប់៕