នៅពេលដែលអ្នកមានផ្ទៃពោះដល់ខែទី៩ នោះបញ្ជាក់ថាអ្នកគឺខិតជិតទៅដល់ពេលវេលានៃការឆ្លងទន្លេហើយ។ ដូចនេះអ្នកត្រូវតែប្រយ័ត្ន ឬយល់ដឹងពីរឿងមួយចំនួនដែលល្អចំពោះអ្នក និងកូន។ តើមានរឿងអ្វីខ្លះទៅដែលអ្នកគួរតែប្រយ័ត្ននោះ?

នៅពេលដែលអ្នកដើរដល់ដំណាក់កាលនេះ ក្រៅពីសកម្មភាពមួយចំនួនក្នុងការអប់រំកូន អ្នកត្រូវតែយល់ដឹងពីដំណាក់កាលផ្សេងៗនៃការសម្រាលកូន ដោយអ្នកអាចទិញសៀវភៅមកមើលបាន នោះវានឹងជួយកាត់បន្ថយភាពភ័យខ្លាចក្នុងចិត្តអ្នក ថែមទាំងអាចធ្វើឲ្យអ្នករក្សាចិត្តមួយក្នុងការរំពឹងឲ្យកូនចេញមកក្រៅ វាក៏អាចធ្វើឲ្យអ្នកអាចរក្សាចិត្តសប្បាយរីករាយបានដែរ។ ជាងនេះទៅទៀត អ្នកត្រូវតែចៀសកុំធ្វើសកម្មភាពផ្សេងៗដែលអាចធ្វើឲ្យអ្នកនឿយហត់ឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកគ្មានកម្លាំងគ្រប់គ្រាន់ពេលដែលសម្រាល ម្យ៉ាងទៀតអ្នកត្រូវតែចូលគេងពីព្រលប់ ហើយក្រោកពីគេងពីព្រលឹម។ ចុងក្រោយអ្នកត្រូវតែវឹកហាត់ក្នុងការបញ្ចេញកម្លាំងដើម្បីអាចជួយអ្នកងាយស្រួលសម្រាលកូនចេញមកក្រៅ ព្រោះអ្នកដឹងពីរបៀបនៃការធ្វើយ៉ាងម៉េចឲ្យមានកម្លាំងខ្លាំងរួចមកហើយ ដូចនេះកូនអ្នកនឹងអាចចេញមកក្រៅបានយ៉ាងលឿន ហើយងាយ៕