ទិដ្ឋភាព​គួរឱ្យខ្លាច ដែល​ស្ត្រី​ម្នាក់​ចាប់​កាន់​ពីងពាង​ដ៏​ធំ​ដោយ​ដៃទទេ​របស់​នាង ខណៈ​វា​កំពុង​អៀវ​កូន​ពីងពាង​រាប់រយ​នៅលើ​ខ្នង​របស់​វា ត្រូវបាន​ថត​ជាប់​នៅលើ​កាមេរ៉ា​។​

​នាង លី​សា វ៉ាន គូ​ឡា ដូ​ណូ​វ៉ាន់ ដែល​ទទួលស្គាល់​ខ្លួនឯង​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សត្វល្អិត​និយាយ​នាង​មានសំណាង​ដែល​បាន​នៅ​កៀក​ផ្ទាល់​ជាមួយ​មេ​ពីងពាង​ចចក និង​កូន​វា ហើយ​បាន​បង្ហោះ​វីដេអូ​នេះ​ទៅ​អ៊ី​ស្តា​ក្រាម​កាលពី​ថ្ងៃ​អង្គារ ទី​៨ ឧសភា​។​

​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នេះ​បានបង្ហាញ​ពីងពាង​យក្ស​ទុំ​លើ​ម្រាមដៃ​របស់​នាង​ដូ​ណូ​វ៉ាន់​យ៉ាង​ស្ងប់ស្ងៀម​ជាមួយ​កូនៗ របស់​វា​នៅលើ​ខ្នង ខណៈ​ពួកវា​វារ​ចុះ​ឡើងលើ​ខ្នង មុនពេល​ប្រញាប់ប្រញាល់​វារ​ចូលទៅក្នុង​ស្មៅ​នៅ​ខាងក្រោម​។​

​នាង​ដូ​ណូ​វ៉ាន់​បាន​សរសេរ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​ថា “​វា​ជា​រឿង​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ ដែល​ខ្ញុំ​បាន​មើលឃើញ​កៀក​បំផុត​បែបនេះ​”​។​

​ពីងពាង​ចចក គឺជា​ប្រភេទ​ពីងពាង​ស្រឡាញ់​កូន​វា​ខ្លាំង​សម្បើម​ណាស់ រហូតដល់​ថ្នាក់​វា​អៀវ​កូន​របស់​វា​លើ​ខ្នង​ទៀតផង​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង