ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលនារីអាចនឹងប្រឈមមុខក្រោពេលដែលតែងលាបក្រចកដៃ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកហិតក្លិនថ្នាំក្រចកនេះច្រើន នឹងអាចធ្វើឲ្យអ្នកវិលមុខ ឬឈឺក្បាលជាដើម ដោយធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនឡើយ។ ជាពិសេស ក្លិននេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមអ្នក ដោយធ្វើឲ្យអ្នកអាចកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។
2. ប្រសិនជាអ្នកតែងតែផ្លាស់ប្តូរម៉ូត និងពណ៌នៃក្រចកដៃ នោះក្រចកដៃអ្នកនឹងលូតលាស់មិនបានល្អឡើយ។ យូរទៅ ក្រចកអ្នកនឹងអាចឆ្លងមេរោគ ដោយអាចធ្វើឲ្យក្រចកដៃអ្នកប្រែជាខ្មៅ លឿង ស្តើង ស្រួយ និងងាយបាក់ជាទីបំផុត។
3. អ្នកនឹងងាយប្រឈមមុខនឹងជំងឺមហារីកនៅថ្ងៃអនាគត បើអ្នកនៅតែបន្តប្រើថ្នាំក្រចកដោយមិនបានឲ្យក្រចកអ្នកបានសម្រាក ដើម្បីដកដង្ហើមសោះ។ ដូចនេះ អ្នកមិនគួរគិតតែចង់ឲ្យក្រចកស្អាត ហើយភ្លេចសុខភាពអ្នកឡើយ។ អ្នកគួរតែការពារសុខភាពឲ្យរឹងមាំ ទើបអ្នកអាចស្អាតបានយូរ ហើយមានសុខភាពល្អទៀតផង៕