បើសិនជាអ្នកស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនអាចជួយអ្នកចៀសផុតពីជំងឺនេះបានច្រើន។ យ៉ាងណាមិញ ខ្ញុំសូមណែនាំនូវវិធីខ្លះដើម្បីជួយដល់អ្នកទាំងអស់គ្នា៖

  • វាយតម្លៃទៅលើការផ្លាស់ប្តូរដែលអ្នកត្រូវការ និងជ្រើសរើសការផ្លាស់ប្តូរណាដែលង្នកចង់ធ្វើមុនគេ។ មិនត្រូវព្យាយាមផ្លាស់ប្តូរច្រើនពេកក្នុងបេលតែមួយឡើយ
  • ចូររក្សាគោលដៅនៃការផ្លាស់ប្តូរនេះរយៈពេលខ្លី ឲ្យពិតប្រាកដ និងច្បាស់លាស់
  • បង្កើតគោលដៅពាក់ព័ន្ធនឹងការញ៉ាំអាហារមួយ ឬពីរ និងសកម្មភាពរាងកាយមួយ
  • ចូរបង្កើតនូវគោលដៅពិសេសៗដូចជា ផ្លាស់ប្តូរការញ៉ាំការ៉េមនៅពេលយប់ មកញ៉ាំផ្លែឈើវិញ។ មិនត្រូវរៀបចំគម្រោងសម្រាប់តែញ៉ាំផ្លែឈើឲ្យច្រើននៅទេ
  • ចូរសរសេរនូវគោលដៅរបស់អ្នក (មួយទៅពីរគោលដៅក្នុងមួយដងគឺល្អបំផុត) ហើយដាក់វានៅកន្លែងណាដែលអាចមើលឃើញ ដូចជានៅលើកញ្ចក់ឆ្លុះមុខជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង