វាគឺជារឿងសំខាន់ណាស់ក្នុងការដែលរក្សាទម្ងន់ឲ្យមានសុខភាពល្អមុនពេលអ្នកមានផ្ទៃពោះ។ យ៉ាងណាមិញ ខ្ញុំសូមណែនាំនូវទម្លាប់មួយចំនួនសម្រាប់ត្រៀមខ្លួនការមានផ្ទៃពោះដូចខាងក្រោមនេះ៖
- ញ៉ាំអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព និងជីវជាតិ។ កាត់បន្ថយការញ៉ាំអាហារមានជាតិផ្អែមដូចជា បង្អែម ទឹកក្រូចកំប៉ុង និងស្ករគ្រាប់
- ចូរប្រាកដថា របបអាហារអ្នកមានតុល្យភាពហើយ ជាពិសេសរវាងការញ៉ាំអាហារមានជាតិកាឡូរី និងការរំលាយជាតិខ្លាញ់ក្នុងខ្លួនជារៀងរាល់ថ្ងៃ
- ហាត់ប្រាណក្នុងកម្រិតមធ្យមទៅខ្លាំងក្លាប្រហែល ៣០នាទីឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍។ យ៉ាងហោចណាស់ ៣ថ្ងៃក្នុងមួយសប្តាហ៍ ជាមួយនឹងការហាត់ប្រាណយកសាច់ដុំ៕