ឪពុកម្តាយអាចផ្តល់នូវផាសុកភាព និងជួយសម្រួលដល់ភាពភ័យខ្លាចយ៉ាងច្រើនដល់កូនរបស់ខ្លួន។ យ៉ាងណាមិញ ករណីដែលកូនកំពុងតែជួបបញ្ហាថប់អារម្មណ៍ច្រើន ឪពុកម្តាយគួរតែព្យាយាមធ្វើដូចខាងក្រោមនេះដើម្បីជួយដល់កូនរបស់ខ្លួន៖
- ព្យាយាមយល់ដឹងអំពីអារម្មណ៍របស់កូន។ នៅពេលគេចាប់ផ្តើមមានអារម្មណ៍តក់ស្លុត ចូរព្យាយាមរំងាប់អារម្មណ៍ខ្លួនឯងសិន
- ផ្តល់នូវការលើកទឹកចិត្ត និងកត់សម្គាល់ទៅលើភាពជោគជ័យទាំងឡាយដែលកូនរបស់អ្នកមានផង។ បើសិនជាកូនកំពុងតែពិបាកលើការធ្វើអ្វីមួយ ឬបង្កើតកំហុស ចូរកុំដាក់ទោសទាន់ដល់គេអី។
- ក្នុងពេលដែលមានភាពតានតឹងខ្លាំង ចូរកែប្រែការរំពឹងទុករបស់អ្នកផងទៅ
- ចូររៀបចំសម្រាប់ស្ថានភាពលំបាកៗដូចជា ការចេញទៅសាលារៀននៅពេលព្រឹក៕