នៅពេលដែលអ្នកអាយុកាន់តែច្រើន អ្នកប្រហែលជាងាយនឹងភ្លេចភ្លាំងច្រើន ប៉ុន្តែជំងឺភ្លេចភ្លាំងពេលចាស់ជរា គឺជាជំងឺដែលបង្កបញ្ហាច្រើនជាងនេះទៅទៀត។ យ៉ាងណាមិញ អាការៈព្រមានរបស់ជំងឺភ្លេចភ្លាំងពេលចាស់ជរាអាចមានដូចជា៖
- ភ្លេចរាល់ព័ត៌មានសំខាន់ៗក្នុងជីវិត។ រឿងនេះអាចមានទាំងព័ត៌មានថ្មីៗដែលអ្នកទើបតែដឹង ព័ត៌មានសំខាន់ ឬចូលចិត្តសួរចង់ដឹងតែរឿងដដែលៗ
- កំពុងតែពិបាកក្នុងការរៀបគម្រោង និងដោះស្រាយបញ្ហា ការងារប្រចាំថ្ងៃដែលធ្លាប់តែធ្វើ
- មានភាពវង្វេងវង្វាន់ថាខ្លួនឯងនៅកន្លែងណា ថ្ងៃខែ ឬរៀបដែលខ្លួនទៅណាមកណា។ អ្នកក៏ប្រហែលជាមានការពីបាកជាមួយនឹងការអានអក្សរផងដែរ
- កំពុងតែពិបាកអាហារ និងសរសេរអក្សរ និងចងចាំពាក្យពេជ្យ
- បាត់បង់របស់ញឹកញាប់ និងមិនអាចចងចាំថារបស់ទាំងនោះទុកនៅកន្លែងណា។ អ្នកក៏ប្រហែលជាពិបាកធ្វើការសម្រេចចិត្ត និងកង្វះអនាម័យទៀត
- មិនអាចរស់នៅក្នុងសង្គមបាន ឬមានការប្រែប្រួលច្រើនទាក់ទងនឹងអារម្មណ៍ ឬចរិកលក្ខណៈ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855