បើនិយាយដល់ភ្នែក វាគឺសំខាន់ណាស់ ព្រោះបើវាខូច ឬមើលមិនច្បាស់ ធ្វើឲ្យអ្នកពិបាកក្នុងការធ្វើអ្វីទាំងអស់។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើទាំង៧មុខដែលអ្នកគួរតែញ៉ាំដើម្បីធ្វើឲ្យភ្នែកអ្នកមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

ប្លូប៊ឺរី

នៅក្នុងផ្លែឈើនេះមានសារធាតុជាច្រើននៅក្នុងនោះដែលអាចជួយធ្វើឲ្យឈាមនៅត្រង់ភ្នែករបស់អ្នកដើរស្រួល។ ដូចនេះអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃអាចញ៉ាំបាន ព្រោះវាអាចជួយធ្វើឲ្យភ្នែកអ្នកពុំសូវនឿយហត់ពេលសម្លឹងមើលកុំព្យូទ័រយូរ ថែមទាំងអាចធ្វើឲ្យវាមិនខូច ហើយអាចធ្វើឲ្យអ្នកមានការចងចាំល្អដូចគ្នា។

ប៉េងប៉ោះ

នៅក្នុងប៉េងប៉ោះនេះមានវីតាមីនA, C និងP ដែលអាចជួយការពារភ្នែកអ្នកផង និងអាចជួយបង្កើនសម្រស់អ្នកផង។ ដូចនេះអ្នកគួរតែពិសារឲ្យបានច្រើន។

ផ្លែគីវី

នៅក្នុងផ្លែគីវីនេះមានវីតាមីនសេច្រើនជាងផ្លែឈើដទៃជាច្រើន។ ដូចនេះនៅក្រោយពេលដែលអ្នកញ៉ាំរួច វានឹងជួយការពារភ្នែកអ្នកមិនឲ្យខូចដោយសារតែពន្លឺចាំងត្រូវនោះទេ។ ម្យ៉ាងទៀតវាក៏អាចជួយការពារភ្នែកអ្នកមិនឲ្យឡើងបាយដូចគ្នា។

ផ្លែប៉ោម

ចំពោះអ្នកដែលមើលរបស់មិនច្បាស់ ហើយព្រិលៗ អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាមានវីតាមីនអេដែលអាចជួយធ្វើឲ្យភ្នែកអ្នកមើលច្បាស់វិញ។

ក្រូចឃ្វិច

នៅក្នុងក្រូចឃ្វិចនេះមានវីតាមីនសេជាង៨០% ដែលអាចជួយបញ្ចេញជាតិពុលពីថ្លើមអ្នក ថែមទាំងអាចជួយការពារភ្នែក និងប្រព័ន្ធការពាររាងកាយអ្នកឲ្យមានសុខភាពល្អ។

អំពៅ

នៅក្នុងអំពៅមានសារធាតុចិញ្ចឹមដែលអាចជួយទ្រទ្រង់រាងកាយអ្នក។ ម្យ៉ាងទៀតក្រោយពេលដែលអ្នកញ៉ាំទឹកអំពៅរួច វានឹងជួយធ្វើឲ្យអ្នកត្រជាក់ក្នុង មិនមានអាការៈស្ងួតមាត់ ថែមទាំងអាចជួយរំលាយអាហារទៀតផង។

ផ្លែចេក

នៅពេលដែលអ្នកញ៉ាំប្រៃច្រើន វានឹងអាចធ្វើឲ្យភ្នែកអ្នកឡើងក្រហម ដូចនេះអ្នកអាចញ៉ាំចេកបានព្រោះវាមានប៉ូតាស្យូមដែលអាចជួយធ្វើឲ្យភ្នែកអ្នកមានអាការៈធូរ។ នៅពេលដែលអ្នកប្រើភ្នែកច្រើន អ្នកគួរតែញ៉ាំចេក ទើបវាអាចជួយការពារភ្នែកអ្នកមិនខូច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង