មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតបី ក្នុងការការពារមហារីកមាត់ដែលកំពុងវិវត្ត ឬការពារការត្រលប់មកវិញ ក្រោយពីទទួលបានជោគជ័យក្នុងការព្យាបាល គឺ ៖

1. ការមិនជក់បារី
2. ចូរធានាថាអ្នកមិនផឹកស្រាច្រើនជាងកម្រិតកំណត់របស់គ្រូពេទ្យជំនាញ
3. បរិភោគរបបអាហារដែលមានសុខភាពល្អ ដែលរួមបញ្ចូលទាំងបន្លែស្រស់ៗ ជាពិសេសប៉េងប៉ោះ និងផ្លែក្រូច ប្រេងអូលីវ និងត្រី។

វាក៏សំខាន់ផងដែរ ដែលអ្នកត្រូវធ្វើការពិនិត្យធ្មេញទៀងទាត់ – ពេទ្យធ្មេញតែងតែអាចរកឃើញដំណាក់កាលដំបូងនៃមហារីកមាត់៕