អ្នកគួរតែពិនិត្យមើលជើងរបស់អ្នកជារៀងរាល់ថ្ងៃ។ ជំងឺទឹកនោមផ្អែម អាចកាត់បន្ថយការផ្គត់ផ្គង់ឈាមដល់ជើងរបស់អ្នក ដែលជាហេតុបណ្តាលឲ្យបាត់បង់អារម្មណ៍ដឹងថាជើង។

នេះគឺមានន័យថា របួសជើងមិនជាសះស្បើយទេ ហើយអ្នកប្រហែលជាមិនដឹងថា ជើងរបស់អ្នកឈឺ ឬរងរបួសទេ។ បញ្ហាទាំងនេះអាចនាំអោយមានដំបៅ និងការបង្ករោគ។

រឿងសាមញ្ញៗ តែមានសារៈសំខាន់ដូចជា ៖

1. ថែរក្សាជើងឲ្យស្អាត និងស្ងួត ដើម្បីជៀសវាងការបង្ករោគ
2. ព្យាយាមមិនឲ្យដើរដោយជើងទទេរនៅខាងក្រៅ ដើម្បីជៀសវាងការចម្លងមេរោគ និងការមុត ឬដាច់រលាត់
3. ពាក់ស្បែកជើងដែលស័ក្តសមល្អនឹងជើងរបស់អ្នក។

ចូរនិយាយទៅកាន់គិលានុបដ្ឋាយិកា ឬគ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែមរបស់អ្នកប្រសិនបើអ្នកកត់សម្គាល់ការប្រែប្រួលណាមួយនៅក្នុងជើងរបស់អ្នករួមទាំង ៖

1. ការដាច់រលាត់ ឬការពងបែក
2. ការឈឺចាប់ ឬការហើមខុសទំនង
3. ស្ពឹកជើងជើង។

ជើងរបស់អ្នកគួរតែត្រូវបានត្រួតពិនិត្យជាទៀងទាត់ និងញឹកញាប់ដោយគ្រូពេទ្យជំនាញរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង